ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចប្រចាំយាមកាម ការពារកន្លែងអភិរក្សជលផល(កំពុងប្រាក់) ឃាត់ចាប់អ្នកនេសាទចំនួន១០នាក់ រួមទាំងវត្ថុតាង សាច់ញាតិច្រើនអ្នកកំពុងត្រៀមនៅមាត់ទឹកដើម្បីរំដោះយកវិញ។
ប្រតិបត្តិបង្រ្កាបបទល្មើសនេសាទឈានដល់ឃាត់ខ្លួនអ្នកប្រព្រឹត្តទាំងហ្វូងខាងលើនេះ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា រហូតដល់ វេលាម៉ោង៤ទៀបភ្លឺថ្ងៃ៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចបឹងទន្លេសាបក្នុងកន្លែងអភិរក្ស ជលផល(កំពុងប្រាក់) ស្ថិតក្នងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ករណីបង្រ្កាបបទល្មើសនេសាទឈានដល់ការឃាត់ខ្លួនជនប្រព្រឹត្តចំនួន១០នាក់ រួមទាំងវត្ថុតាងខាងលើត្រូវបានប្រភពនានារាយការណ៍មកថា មន្រ្តីជំនាញកំពុងបំពេញនីតិវិធីដើម្បី បញ្ជូនខ្លួនពួកគេមកបន្ត ប៉ុន្តែកំពុងប្រទាំងប្រទិសគ្នាព្រោះសាច់ញាតិជនប្រព្រិត្តច្រើនអ្នក កំពុងត្រៀមចាំនៅមាត់ទឹកដើម្បីរំដោះមកទៅវិញ ៕
ដោយ៖ ប៉ឹម ពិន