មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង​ ចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាព ទឹកជំនន់ទឹកភ្លៀងនៅបណ្ដោយដងស្ទឹងក្រាំងពន្លៃ

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ បេីយោង​តាមប្រភពព័ត៍មានពី​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង​​ នៅរសៀល​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាព ទឹកជំនន់ទឹកភ្លៀងនៅបណ្ដោយដងស្ទឹងក្រាំងពន្លៃ។

ជាក់ស្ដែង​យោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម​ រួចមក មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដល់សារធារណជនឲ្យបាន ជ្រាបថា៖ ដោយមានភ្លៀងធ្លាក់ច្រើនផ្នែកខាងលើដែលធ្វើអោយទ្វាទឹកនៃអាងទឹកអន្លង់ជ្រៃត្រូវបានរលាស់បើកដោយខ្លួនឯង (Automatic) ដើម្បីបន្ថយបរិមាណទឹកក្នុងអាងទឹក ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមអាជា្ញធរដែនដី ជាពិសេសប្រជាពលរដ្ឋដែលរស់ នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀស វាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ។

...

សេចក្តីដូចបានជម្រាបជូនខាលើ សូមសម្តេច,​ឯកឧត្តម,​លោក,​លោកស្រី មេត្តាជ្រាបជា ពត៌មាន ដើម្បីបង្ការនូវការគ្រោះថ្នាក់ និងការពារទ្រព្យសម្បត្តិផ្សេងៗបានល្អ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print