សប្បុរសជន ប្រគល់អំណោយជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីភាពខ្វះខាតចំនួន ៩០ គ្រួសារនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង:  សប្បុរសជនបាន ប្រគល់អំណោយជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីភាពខ្វះខាតចំនួន ៩០ គ្រួសារនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។

ជាក់ស្ដែង នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៣ លោក អ៊ូ វណ្ណារិទ្ធ ស្នងការរងតំណាង លោកស្នងការនគរបាលខេត្តស្វាយរៀង និងលោកស្រីកែវ ណារី ម្ចាស់សណ្ឋាគាណារីស្វិតក្រុងបាវិតព្រមទាំងលោកស្រី ឆេង ស្រីនាង អគ្គនាយកក្រុមហ៊ុនម៉ាដាមស្អាត បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់អំណោយជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ៩០ គ្រួសារ តាមរយៈ លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយ។

ក្នុងឪកាសនោះ លោក អ៊ូ វណ្ណារិទ្ធ ស្នងការរងនគរបាលខេត្តស្វាយរៀងបានថ្លែងអំណរគុណដល់សប្បុរសជន មានលោកស្រីកែវ ណារី ម្ចាស់សណ្ឋាគាណារីស្វិតក្រុងបាវិតព្រមទាំងលោកស្រី ឆេង ស្រីនាង អគ្គនាយកក្រុមហ៊ុនម៉ាដាមស្អាត ដែលបានចំណាយថវិការផ្ទាល់ខ្លួនយ៉ាងច្រើនក្នុងការផ្ដល់ជាអំណោយជាគ្រឿងឧបភោគបរិភោគនិងបានជួបសំណេះសំណាលនិងប្រគល់អំណោយជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ៩០ គ្រួសារនាពេលនេះផងដែរ។

លោកស្រីកែវ ណារី បានអោយដឹងថាដោយមើលឃើញការលំបាកនិងមានការខ្វះខាត ទើបលោកស្រីនិងក្រុមការងារបានរួមគ្នាផ្ដល់ជាអំណោយ គ្រឿងឧបភោគបរិភោគនិងថវិការមួយចំនួនមកចែកជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ៩០ គ្រួសារនាពេលនេះផងដែរ។

លោកស្រីបន្តថាអំណោយទាំងអស់នេះពិតមែនតែមានចំនួនតិចតួចក៏ពិតមែន តែអាចជួយរំលែកការលំបាកខ្វះខាតរបស់បងប្អូនទាំងអស់បានមួយរយៈខ្លីផងដែរ ។

លោកស្រី បានធ្វើការផ្តាំផ្ញើដល់លោកអ៊ុំ លោកយាយ លោកតាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការ (៣កុំ៣ការពារ) ហើយត្រូវមានអនាម័យជានិច្ចដើម្បីការពារនូវជំងឺឆ្លងកូវីដ-១៩ និងបន្តចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញទី៦អោយបានគ្រប់ៗគ្នាតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងណែនាំកូនចៅអោយជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

...

សូមបញ្ជាក់ថាអំណោយគ្រឿងឧបភោគបរិភោគ
ជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីភាពខ្វះខាតចំនួន ៩០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន:អង្ករ២៥kgមីម៉ាម៉ា០១កេសតូច
ត្រីខកំប៉ុង ០១ យួរទឹកត្រី   ០១ យួរ
ទឹកស៊ីអ៊ីវ ០១យួរថវិការ ៥០.០០០រៀល
ក្រម៉ា ០១សារ៉ុង ០១  ក្នុងនោះដែរលោកស្រីក៏បានឧបត្ថម្ភដល់កងកម្លាំងចំនួន៤០នាក់ក្នុងម្នាក់ៗទទួលបានថវិកា៥០.០០០រៀលសារុង ០៤ សារុង(សម្រាប់នារី)ក្រមា៣៦ ក្រមា សម្រាប់បុរសផងដែរ៕ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print