ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១២ ខែមករានេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១នាក់ របួសធ្ងន់ចំនួន ១នាក់ និងរបួសស្រាលចំនួន ៣នាក់(ស្រី១នាក់) ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែមករានេះ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន៥នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៥លើក។
គួរជម្រាបដែរថា នៅថ្ងៃដដែលនេះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានដាក់គោលដៅសរុបចំនួន ១១០គោលដៅ ដោយមានយានយន្តចូលគោលដៅចំនួន ១.២៣៨គ្រឿង ម៉ូតូចំនួន ១.២០៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៩០គ្រឿង មានម៉ូតូចំនួន ២៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេសផងដែរ៕ ដោយ៖សហការី