ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កើតឡើង​៥​លើក​ ស្លាប់​និង​របួស​៥​នាក់​ នាថ្ងៃ​ទី​១២​ ខែមករា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១២​ ខែមករា​នេះ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ១​នាក់​ របួសធ្ងន់​ចំនួន​ ១​នាក់​ និង​របួសស្រាល​ចំនួន​ ៣​នាក់​(​ស្រី​១​នាក់​)​ ។​

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១២​ ខែមករា​នេះ​ បាន​បញ្ជាក់​ថា​ ករណីគ្រោះថ្នាក់​នេះដែល​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​៥​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៥​លើក​។

...

គួរជម្រាបដែរថា​ នៅថ្ងៃដដែល​នេះ​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ បានឱ្យដឹង​ថា​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានដាក់គោលដៅ​សរុបចំនួន​ ១១០​គោលដៅ​ ដោយមាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១.២៣៨​គ្រឿង​ ម៉ូតូ​ចំនួន​ ១.២០៣​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ២៩០​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ២៦៤​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ផងដែរ​៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print