សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ទស្សនាទានថ្មីនិងគោលការណ៍គន្លឹះៗដែលជាទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ មានក្នុងសេចក្ដីព្រាងច្បាប់ ចំនួន ១២

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា,

ទស្សនាទានថ្មីនិងគោលការណ៍គន្លឹះៗដែលជាទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដែលត្រូវបានបញ្ចូលនិងឆ្លុះបញ្ចាំងជាខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ រួមមាន៖ 

-(១) បានគិតគូរបញ្ចូលគោលការណ៍ជាមូលដ្ឋានស្តីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

– (២) បានគិតគូរបញ្ចូលគោលការណ៍ជាមូលដ្ឋានស្តីពីគុណវុឌ្ឍិ សម្រាប់មន្ត្រីជំនាញទទួលបន្ទុកការងារពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

– (៣) បាន បង្កើតឱ្យមានមូលនិធិបម្រុងហិរញ្ញវត្ថុ ដែលជាប្រាក់សន្សំរបស់រដ្ឋ, ។

– (៤) ពង្រឹងការទទួលខុសត្រូវនិង គណនេយ្យភាពរបស់ក្រសួង ស្ថាប័ននិងអង្គភាពសាធារណៈប្រហាក់ប្រហែល,។

  (៥) ផ្ទេរសិទ្ធិអំណាច ឱ្យក្រសួង ស្ថាប័ន ជាពិសេសអង្គភាពថវិកា ដោយកំណត់កាន់តែច្បាស់នូវមុខងាររបស់អាណាប័ក ដើមខ្សែ អាណាប័កផ្ទេរសិទ្ធិ និងអាណាប័កជំនួស, ។

  (៦) បានកែសម្រួលនូវគោលការណ៍ស្តីពីការ ត្រួតពិនិត្យការអនុវត្តថវិការដ្ឋ,។

  (៧) បានកំណត់នូវមុខងារជាក់លាក់សម្រាប់តួអង្គអនុវត្តថវិកាសមិទ្ធកម្ម ដែលរួមមានប្រធានកម្មវិធី ប្រធានអង្គភាពថវិកា និងប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ។

  (៨) បាន កំណត់គោលការណ៍ជាមូលដ្ឋានស្តីពីការតាមដាននិងការវាយតម្លៃក្នុងក្របខ័ណ្ឌថវិកាសមិទ្ធកម្ម,។ -(៩) បានកំណត់មុខងារនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនិងសវនកម្មផ្ទៃក្នុង នឹងមុខងារអធិការកិច្ចហិរញ្ញវត្ថុ,។

    (១០) បានកំណត់ក្របខ័ណ្ឌពេលនៃការដាក់សេចក្តីព្រាងច្បាប់ទូទាត់ថវិកា ជូនទៅគឺតំលរដ្ឋមន្តី្រ និងរដ្ឋសភា ដំណាលគ្នានឹងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ,។

    (១១) បានកំណត់នូវការផ្សព្វផ្សាយ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ និងសេចក្តីព្រាងច្បាប់ទូទាត់ថវិកា ជាសាធារណៈក្នុងរយៈពេល ១សប្តាហ៍បន្ទាប់ពីបញ្ជូនទៅរដ្ឋសភា និងផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេល២សប្តាហ៍បន្ទាប់ ពីច្បាប់នេះចូលជាធរមាន-និង (១២) ចំពោះថវិការដ្ឋបាលថ្នាក់ក្រោមជាតិ គឺក្នុងនោះទី១ បានកំណត់ មុខងារអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងមេឃុំ ជាអាណាប័កដើមខ្សែនៃ ថវិការបស់ខ្លួន ទី២ មុខងារជាអាណាប័ករបស់អភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀតដូចជា អភិបាលនៃគណៈអភិបាលខណ្ឌ ចៅសង្កាត់ចំណុះរាជធានី និងចៅសង្កាត់ចំណុះក្រុង ត្រូវអនុវត្ត ស្របតាមបទប្បញ្ញត្តិជាធរមាន និង ទី៣ កំណត់លទ្ធភាពបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល និង ថវិកាឧបសម្ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីកែលម្អការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបាន កាន់តែល្អប្រសើរ។

សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំជា ៩ជំពូក និង១០៩មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print