ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”ទទួលបាននៅយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០៩២៣ បានបញ្ជាក់អោយដឹងថា, ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ដាក់ឱ្យផ្តាច់ពីមុខងារជាចៅក្រម ចំពោះចៅក្រម ២រូប ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ។
ចៅក្រមពីររូបដែលត្រូវបានដាក់ឱ្យផ្តាច់ពីមុខងារជាចៅក្រមនោះរួមមាន៖
ទី១៖ លោក ប៊ិន ប៊ុនឆិល ផ្តាច់ពីមុខងារជាចៅក្រម។
ទី២៖ លោក ប៊ិន សក្តា ផ្តាច់ពីមុខងារជាចៅក្រម។
ព្រះរាជក្រឹត្យត្រាស់បង្គាប់ : ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ : សិលា
...