ស្រីលង្កាកាត់បន្ថយកងទ័ពពាក់កណ្តាល ដោយសារវិបត្តិហិរញ្ញវត្ថុ

ចែករំលែក៖

ដោយសារបញ្ហាហិរញ្ញវត្ថុ ក្រសួងការពារជាតិស្រីលង្កាបានកាត់បន្ថយចំនួនទាហានក្នុងជួរកងទ័ពពាក់កណ្តាល ដើម្បីសន្សំសំចៃការចំណាយខ្ពស់។

សារព័ត៌មាន Channel News Asia បានផ្សាយថា កាលពីថ្ងៃទី ១៣ ខែមករា ក្រសួងការពារជាតិស្រីលង្កាបាននិយាយថា ប្រទេសនេះត្រូវកាត់បន្ថយចំនួនទាហានសកម្មក្នុងជួរកងទ័ពពាក់កណ្តាល ដោយសារបញ្ហាហិរញ្ញវត្ថុ ។ ក្រសួងការពារជាតិស្រីលង្កាបាននិយាយថា ប្រទេសស្រីលង្កាបច្ចុប្បន្នមានទាហានប្រហែល ២សែននាក់នៅក្នុងជួរកងទ័ព ហើយប្រទេសនេះមានបំណងកាត់បន្ថយកម្លាំងមកត្រឹម១សែននាក់ប៉ុណ្ណោះ។ ក្នុងរយៈពេលខ្លី នៅចុងឆ្នាំនេះ ប្រទេសស្រីលង្កាត្រូវបានគេរំពឹងថានឹងកាត់បន្ថយចំនួនទាហានប្រហែល 65.000 នាក់នៅក្នុងបញ្ជីប្រាក់ខែ។
យោងតាមក្រសួងការពារជាតិស្រីលង្កា គោលដៅនៃផែនការខាងលើគឺកសាងកងទ័ពប្រកបដោយតុល្យភាព និងទំនើបកម្មទាក់ទងនឹងជំនាញប្រយុទ្ធនិងយុទ្ធសាស្ត្រ។ ផែនការនេះក៏ជួយមួយផ្នែកដល់រដ្ឋាភិបាលទីក្រុងកូឡុំបូ ក្នុងការកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុដែលកំពុងជួបការលំបាក។
យោងតាមសារព័ត៌មាន Channel News Asia ប្រទេសស្រីលង្កាបានប្រកាសលុបចោលបំណុលរបស់ខ្លួននៅក្នុងខែមេសា ឆ្នាំ២០២២បន្ទាប់ពីប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈ និងអាហារអស់រយៈពេលយ៉ាងយូរដោយសារតែផលប៉ះពាល់នៃអតិផរណាខ្ពស់និងវិបត្តិសេដ្ឋកិច្ច៕ ដោយធីរីណា

...

រូប​ថត​ :​AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print