ការផ្ទុះបំពង់បង្ហូរឧស្ម័ននៅតំបន់បាល់ទិក អណ្តាតភ្លើងកម្ពស់៥០ ម៉ែត្រ

ចែករំលែក៖

បំពង់បង្ហូរឧស្ម័នដែលតភ្ជាប់ពីប្រទេសលីទុយអានី ( Lithuania )  និងឡាតវី ( Latvia ) បានផ្ទុះកាលពីថ្ងៃទី១៣ ខែមករា ដោយបង្កើតឱ្យមានដុំភ្លើងដែលអាចមើលឃើញក្នុងរង្វង់ចម្ងាយ១៧ គីឡូម៉ែត្រ។ ប្រតិបត្តិករបណ្តាញឧស្ម័នរបស់ប្រទេសលីទុយអានី កំពុងស៊ើបអង្កេតការផ្ទុះនេះ។

ប្រតិបត្តិករបណ្តាញឧស្ម័ន Amber Grid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះបានកើតឡើងនៅលើផ្នែកនៃបំពង់បង្ហូរប្រេងដែលរត់កាត់តំបន់ Pasvalys របស់ប្រទេសលីទុយអានី។
បំពង់មួយក្នុងចំណោមបំពង់ប៉ារ៉ាឡែលទាំងពីរត្រូវបានកាត់ផ្តាច់ Amber Grid បានបិទបណ្តាញឧស្ម័នភ្លាមៗបន្ទាប់ពីមានឧប្បត្តិហេតុនេះ ហើយបាននិយាយថា ការផ្គត់ផ្គង់ដល់អ្នកស្រុក Pasvalys នឹងបន្តតាមរយៈបំពង់បង្ហូរប្រេងដែលមិនខូចខាត។
ក្រុមពន្លត់អគ្គិភ័យត្រូវបានបញ្ជូនមកពន្លត់ភ្លើង ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានរារាំងដោយឧស្ម័នដែលនៅសល់ក្នុងខ្សែបន្តឆេះ។ គេហទំព័រព័ត៌មានលីទុយអានី Delfi បានផ្សាយថា ភ្លើងបានឆាបឆេះកម្ពស់ប្រហែល ៥០ម៉ែត្រ ហើយអាចមើលឃើញពីចម្ងាយ១៧គីឡូម៉ែត្រ។
ទូរទស្សន៍ LRT បានផ្សាយថា ភូមិ Valakeliai នៅក្បែរនោះត្រូវបានប៉ូលិសជម្លៀសចេញ ដើម្បីជាការប្រុងប្រយ័ត្ន ដោយមានអ្នកស្រុកប្រហែល 250 នាក់បានប្រាប់ឱ្យចាកចេញពីផ្ទះរបស់ពួកគេ។
នាយកក្រុមហ៊ុន Amber Grid លោក Nemunas Biknius បានប្រាប់ Delfi ថា ការស៊ើបអង្កេតនឹងចាប់ផ្តើមភ្លាមៗនៅពេលដែលភ្លើងត្រូវបានពន្លត់។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនឃើញមានភស្តុតាងណាមួយដែលថានេះជាលទ្ធផលនៃការបំផ្លិចបំផ្លាញទេ ប៉ុន្តែនឹងពិចារណាពីលទ្ធភាព។
ផ្នែកដែលខូចនៃបំពង់បង្ហូរប្រេងត្រូវបានប្រើប្រាស់ដំបូងដើម្បីដឹកជញ្ជូនឧស្ម័នទៅកាន់តំបន់ភាគខាងជើងនៃប្រទេសលីទុយអានី និងឡាតវី។ បច្ចុប្បន្នមិនមានរបាយការណ៍អំពីបញ្ហាផ្គត់ផ្គង់លើភាគីឡាតវីទេ៕ ដោយធីរីណា

...

រូប​ថត​ :​ Twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print