កូរ៉េខាងត្បូងទទួលបានការគាំទ្រពីបារំាងទប់ទល់កូរ៉េខាងជើង

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់បារំាងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក់គុនហេ ទទួលបានជោគជ័យទាំងស្រុងដោយ បារាំង និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដែលចូលរួមលើកស្ទួយការវិនិយោគផ្នែក អប់រំ ស្រាវជ្រាវ និងទេសចរណ៍ ។ ក្រៅពីនេះ ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ បានសំដែងជំហរគាំទ្រកូរ៉េខាងត្បូង ពេញទីប្រឈមនឹងការផ្គើនរបស់កូរ៉េខាងជើង ។

នៅក្នុងដំណើរទស្សនកិច្ចនោះ លោកស្រី ប៉ាក់ គុនហេ ត្រូវការបារាំងគាំទ្រកូរ៉េខាងត្បូងប្រឈមនឹងការផ្គើនរបស់កូរ៉េខាងជើង ។ គួរកត់សំគាល់ថា ថ្មីៗនេះក្រុងព្យុងយ៉ាងបានធ្វើអោយក្រុងសេអ៊ូលព្រួយបារម្ភមិនតិចទេ ដោយសារតែការសាកល្បងនុយក្លេអ៊ែរនុយក្លេអ៊ែរជាលើកទី៤ ទោះជាការសាកល្បងនេះបរាជ័យក្តី ។

នៅចំពោះមុខថ្នាក់ដឹកនាំបារាំងលោកស្រីប៉ាក់ គុនហេ ថ្លែងថា កូរ៉េខាងជើងត្រូវតែដឹងថា ខ្លួនគ្មានជម្រើសអ្វីក្រៅតែពីការបោះបង់ចោលនូវគម្រោងនុយក្លេអ៊ែរទេ ហើយការបង្រួបបង្រួមឧបទ្វីបកូរ៉េគឺជាលទ្ធភាពតែមួយគត់សម្រាប់អនាគត ។ ប្រធានាធិបតីបារាំងបានសំដែងការគាំទ្រកូរ៉េខាងត្បូង ដោយតបទៅវិញថា បារាំងជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង ហើយក្នុងនាមបារាំងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បារាំងនឹងព្យាយាមធ្វើយ៉ាងណាអោយកូរ៉េខាងជើងទទួលទណ្ឌកម្ម ។

យោងតាមលោកហូឡង់ បារាំងមិនចង់អោយសន្តិសុខក្នុងតំបន់ពិសេសសន្តិសុខកូរ៉េខាងត្បូង រងការប៉ះពាល់ឡើយ។ ម្សិលមិញបារាំង និងកូរ៉េខាងត្បូងក៏សំដែងការបារម្ភចំពោះសិទ្ធិមនុស្សនៅកូរ៉េខាងជើងផងដែរ ។

ទស្សនកិច្ចលោកស្រី ប៉ាក់ គុនហេ នៅទីក្រុងប៉ារីសបានបិទបញ្ចប់ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ។ ការផ្តោះប្តូរពាណិជ្ជកម្មរវាងបារាំង នឹងកូរ៉េខាងត្បូងជួបកំណើនខ្ពស់ ។ នៅកូរ៉េខាងត្បូង បារាំងមានវត្តមានក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេសដែនអាកាស គ្រឿងសម្អាង និងថ្នាំពេទ្យ ៕

111

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print