ខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud របស់កាំភ្លើងធំ Arsenal បាននិយាយថា ខ្សែ ប្រយុទ្ធ Jamie Vardy របស់ក្លិប Leicester City ចង់មកលេងឲ្យកាំភ្លើងធំ។
កីឡាករ Olivier Giroud បាននិយាយក្រោយក្រុមជម្រើសជាតិប្រទេសបារាំង យកឈ្នះក្រុមជម្រើសជាតិស្កុតឡេន ៣-០ ថា “គេប្រាប់ខ្ញុំថា Jamie Vardy ចង់មក លេងឲ្យក្រុមកាំភ្លើងធំ ។ នេះគឺជាព័ត៌មានល្អណាស់សម្រាប់ពួកយើង ។ ខ្ញុំរីករាយនឹង ការប្រកួតប្រជែងក្នុងក្រុម ។ យើងតែងតែមានខ្សែប្រយុទ្ធល្អហើយសង្ឃឹមថាយើង នឹងជួយគ្នាឈ្នះជើងឯក” ។
កីឡាករវ័យ២៩ឆ្នាំ Jamie Vardy នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំងជាមួយនឹង ក្រុមជម្រើសជាតិអង់គ្លេសដើម្បីចូលរួមកម្មវិធីយូរ៉ូឆ្នាំ២០១៦ បន្ទាប់ពីស៊ុតបាល់បាន២៤គ្រាប់នៅអង់គ្លេស Premier League កាលពីរដូវកាលមុនឲ្យក្រុម Leicester ៕
ដោយ៖ ដេវីត
...