កីឡាតេក្វាន់ដូប្រកួតជម្រុះយុវជនថ្នាល ដើម្បីសម្រួចបច្ចេកទេសទៅប្រទេសអាហ្សង់ទីន

ចែករំលែក៖

ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាបាននិងកំពុងដំណើរការផែនការមេរបស់ខ្លួនក្នុងការបណ្តុះបណ្តាលយុវជនថ្នាលដើម្បឆ្ពោះទៅចូលរួមការប្រកួតនានាទាំងថ្នាក់ជាតិ និងអន្តរជាតិតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគឺជា ទិសដៅស្វែងរកមេដាយឲ្យបានច្រើនមុនពេលកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជាមកដល់ ដូច្នេះសហព័ន្ធកីឡា។ ជាតិនីមួយៗបានរៀបចំផែនការហ្វឹកហាត់សម្រួចកម្រិតបច្ចេកទេសឆ្លើយតបទៅនឹងព្រឹត្តិការណ៍កីឡាធំៗនៅលើឆាកអន្តរជាតិ ។

ជំហានដំបូងរបស់ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាធ្វើយ៉ាងណាបណ្តុះបណ្តាលកីឡាករកីឡាការិនីវ័យក្មេងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ ជាក់ស្តែង កាលពីរសៀលថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០១៦ លោក គង់ សក្ខិដា អគ្គ លេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាបាន ឲ្យដឹងថា សហព័ន្ធរួមជាមួយមន្ត្រីចៅ ក្រម អាជ្ញាកណ្តាល របស់ខេមរសហព័ន្ធទាំង អស់បានរៀបចំការប្រកួតធ្វើតេស្តសមត្ថភាពនិងបច្ចេកទេសយុវជនតេក្វាន់ដូស្ទីល WTFប្រមាណ២៧គូ ចាប់ពីប្រភេទទម្ងន់ ៤៥គីឡូក្រាម ទម្ងន់៥៥គីឡូក្រាម ទម្ងន់ ៥៩គីឡូក្រាម និងទម្ងន់៦៥គីឡូក្រាម ក្នុងនោះមានកីឡាករកីឡាការិនីដែលបាន ប្រមូលផ្តុំនិងមិនទាន់បានប្រមូលផ្តុំចូលរួមប្រកួតផងដែរ ។ ក្នុងចំណោម២៧គូនេះយើងប្រកួតជម្រុះចេញពាក់កណ្តាលទុកពាក់កណ្តាល ។

លោកអគ្គលេខាធិការសហព័ន្ធបន្តថា ការប្រកួតជម្រុះធ្វើឡើងតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដើម្បីធ្វើការបណ្តុះបណ្តាលនិងបំប៉នការហ្វឹកហាត់ត្រៀមជម្រុះវគ្គទី២ និងវគ្គ ទី៣បន្តទៀត ប៉ុន្តែមិនទាន់បានកំណត់ថា ត្រូវទុកកីឡាករកីឡាការិនីប៉ុន្មាននាក់នៅឡើយ ទេ ។ សម្រាប់អ្នកដែលជាប់ក្នុងជម្រើសចុងក្រោយត្រូវហ្វឹកហាត់ត្រៀមចេញទៅ ចូលរួមប្រកួតធ្វើក្នុងព្រឹត្តិការណ៍កីឡាយុវ ជនអូឡាំពិកនៅប្រទេសអាហ្សង់ទីន ឆ្នាំ២០១៨ ។

លោកបានបន្តថា សម្រាប់ថ្ងៃនេះយើងប្រកួតតេស្តបច្ចេកទេសជម្រុះវគ្គទី១មាន កីឡាករកីឡាការិនីសរុប២៧គូ ក្នុងនោះ មានមួយចំនួនបានប្រមូលផ្តុំក្នុងជំរំហ្វឹកហាត់ក្រោមការឧបត្ថម្ភពីក្រសួងអប់រំ និងដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ នានា ។ ដោយឡែកការធ្វើតេស្តថ្ងៃនេះ ទទួលបានការជួយឧបត្ថម្ភពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីតម្រង់ទិសសម្រាប់ចូលរួមការប្រកួតយុវជនអូឡាំពិកនៅប្រទេសអាហ្សង់ទីនឆ្នាំ២០១៨៕

13321853_1065144203573987_2371745078176153008_n

13315429_1065144243573983_42650606053100686_n

ដោយ៖ សារីម​​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print