ធនាគា​រវៀតណាម​នឹង​រឹតបណ្តឹង​កម្ចី​អចលនទ្រព្យ​នាឆ្នាំក្រោយ​ក្រោម​ច្បាប់ថ្មី​

ចែករំលែក៖

ធនាគារកណ្តាល​វៀតណាម​បានប្រកាសថា ការ​រឹត​បណ្តឹង​កម្ចី​អចលនទ្រព្យ​ថ្មី​គឺជា​កិច្ច​ខិត​ខំប្រឹង​ប្រែង​មួយ​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នេះ​។​

​សេចក្តីប្រកាសរបស់ធនាគារនេះ​​​បានឲ្យដឹងថា ធនាគារវៀតណាម​នឹង​បង្កើន​ទម្ងន់​ហានិភ័យ​នៃ​កម្ចី​​ពាណិជ្ជកម្ម​អចលនទ្រព្យពី ១៥០ទៅ ២០០​ភាគរយ​ នៅក្នុងថ្ងៃទី១ ​ខែ​មករា ឆ្នាំ​២០១៧ខាងមុខនេះ​​។

​ធនាគារ​ពាណិជ្ជកម្ម​ជាច្រើនក៏នឹងត្រូវ​ហាមប្រាម​ពីការ​ប្រើប្រាស់​ប្រាក់បញ្ញើ​ក្នុងរយៈពេល​ខ្លី​ដែលលើសពី​ ៥០​ភាគរយ​សម្រាប់​កម្ចី​រយៈពេលមធ្យម និង​វែង​ផងដែ​រពី​ថ្ងៃទី១ ខែមករា ឆ្នាំ​២០១៧​នេះ។ អត្រា​បច្ចុប្បន្ន​នេះ​មាន​ ៦០ភាគរយ​។​

សមាមាត្រ​នេះនឹងត្រូវ​កាត់​បន្ថយ​ដល់ ៤០ភាគរយ​ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០១៨​។ ការធ្វើ​វិសោធនកម្ម​នេះ​មិន​បាន​ដាក់​កម្រិត​ដូច​គម្រោង​ដើម​របស់​ធនាគារ​កណ្តាល​នោះទេ ដែលធនាគារនេះ​មាន​បំណង​ចង់​​បង្កើន​ទម្ងន់​ហានិភ័យ​នៃកម្ចីអចលនទ្រព្យ​ដល់​ ២៥០​ភាគ​រយ​ ហើយ​ហាមប្រាម​ធនាគារ​ជាច្រើន​ពីការប្រើប្រាស់​ប្រាក់បញ្ញើ​រយៈពេល​ខ្លី​ច្រើនជាង ៤០ភាគរយ​សម្រាប់​កម្ចី​រយៈពេលវែង និង​ខ្លី​។​​

កាលពីដើម​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​អ្នកជំនាញ​ផ្នែក​នេះ​បាន​ស្នើឲ្យធនាគារកណ្តាល​កាត់​បន្ថយ​កម្ចី​​អចលនទ្រព្យ​ជាបណ្តើរៗ​ បើមិនដូច្នេះទេ ទីផ្សារនេះនឹង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។​

លោក Bui Quang Tin មក​ពីសកលវិទ្យាល័យ​ Chi Minh City Banking  កាលពីខែមីនា​ បាន​ជម្រុញ​ធនាគារ​កណ្តាល​ឲ្យសហការជាមួយនឹង​ទីផ្សារងារ ដែលជាប់ពាក់ព័ន្ធ​ជាច្រើន​នៅក្នុងការ​បង្កើត​នូវ​លក្ខខណ្ឌ​ ដែល​សម​ហេតុផល​សម្រាប់​ជាច្រក​នៃការ​ផ្តល់មូលនិធិ​ផ្សេងៗ​ ដូចជា​មូលនិធិ​អចលនទ្រព្យ​ពិតប្រាកដ និង​មូល​និធិ​សន្សំ​សម្រាប់ទិញផ្ទះ​ជាដើម​។ ​

វិស័យអចលនទ្រព្យ​របស់វៀតណាម​នាពេល​បច្ចុប្បន្ននេះ​ពឹងផ្អែកទៅលើ​កម្ចី​ជាច្រើន​ពីធនាគារ​ និងមូលនិធី​ពីអតិថិជន។ យោងទៅតាមធនាគារកណ្តាលបាន​ឲ្យដឹងថា​ កម្ចី​ចំពោះ​វិស័យនេះ​បានកើនឡើងស្ទើតែ ២៦ភាគរយ​ដល់​ចំនួន ១៧.៤២​ពាន់លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​កាលពីឆ្នាំមុន៕

image001

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print