តុលាការដោះលែងជនជាប់ចោទ តួ ធានទឺ មានឱកាសមកចូលរួមមង្គលការកូន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក តួ ធានទឺ ជនជាប់ចោទពីបទ ឆបោក ប្រព្រឹត្តនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត កងកម្លាំង ខណៈគាត់មានតួនាទីជាទីព្រឹក្សាថ្នាក់ដឹកនាំឋានៈឧបនាយករដ្ឋមន្ត្រី ហើយត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យចាប់ខ្លួនអនុវត្តដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បញ្ជូនដាក់ពន្ធនាគារ ប៉ុន្តែជនជាប់ចោទត្រូវបានចៅក្រមលោក ម៉ម ច័ន្ទវណ្ណៈ ចេញដីកាដោះលែងវិញយ៉ាងប្រញាប់ប្រញាល់កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីចាប់ខ្លួនបានរយៈពេលប៉ុន្មានថ្ងៃក្រោយមក។

ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការមន្ត្រីនគរបាលយុតិ្តធម៌ និងនីតិវិធីរបស់ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ តួ ធានទឺ របស់ចៅក្រមជំនុំជម្រះលោក ម៉ម ច័ន្ទវណ្ណៈ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។ ប៉ុន្តែអាចជាអំណាចឥទ្ធិពលទឹកប្រាក់ ឬវប្បធម៌អន្តរាគមន៍ ជនជាប់ចោទត្រូវបានដោះលែងនិងមានវត្តមាននៅក្នុងមង្គលការកូនកាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅភោជនីយដ្ឋាន មហាលៀប ប្លុកដីលោក ឈឹម សារឿន  បង្កឲ្យមានការភ្ញាក់ផ្អើលនិងមានមតិជាច្រើនបានរិះគន់ថា ការចាប់ខ្លួនជនជាប់ចោទ តួ ធានទឺ មានរូបភាពអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន បង្ហាញមុខមុនបញ្ជូនទៅកាន់សាលាដំបូង ដែលគេទទួលស្គាល់ថា ទោះមានតួនាទីបុណ្យស័ក្តិ ប៉ុណ្ណាក៏ដោយ ច្បាប់គឺច្បាប់ ហើយក៏ធ្វើឲ្យបុគ្គលរូបនេះត្រូវបានទទួលស្គាល់ពីកំហុសរបស់ខ្លួន កាត់បន្ថយនូវអំណួតនិងពុតត្បុតទុចរិតក្នុងបទឆបោក តែក្រោយមកជនជាប់ចោទត្រូវបានដោះលែងនិងមានឥទ្ធិពលដដែល ដោយចាត់ទុកថាជៀសមិនផុតពីទម្លាប់បុណ្យស័ក្តិ អំណាចទឹកប្រាក់ វប្បធម៌អន្តរាគមន៍នេះដដែល៕

IMG_3065

IMG_3066

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print