បើកគោយន្តស្ទើរភ្លើងក្រឡាប់ស្លាប់និងរបួស២នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ គោយន្តមួយគ្រឿងដឹក ដើមស្វាយចន្ទីបានក្រឡាប់ធ្លាក់ផ្លូវសង្កត់ អ្នកជិះស្លាប់និងរបួស២នាក់ កាលពីវេលា ម៉ោង១១និង៥នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ៧៨ ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ជន រងគ្រោះដែលបានបាត់បង់ជីវិតដោយសារ គោយន្តសង្កត់ពីលើពេលក្រឡាប់នោះឈ្មោះ តាគោជល់ អាយុ៤៥ឆ្នាំ ជនជាតិ គ្រឹង និងអ្នកបើកបររងរបួសធ្ងន់ឈ្មោះ ថុង អៀ ភេទប្រុស អាយុ៥៤ឆ្នាំ ដែលអ្នកទាំង ២រស់នៅភូមិកាប្លិញ ឃុំល្បាំង ស្រុកលំផាត់ ខេត្តរតនគិរី។

មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀត ថា ជនរងគ្រោះឈ្មោះ ថុង អៀ ដែលរបួស ធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯសាកសពជនរងគ្រោះត្រូវ បានក្រុមគ្រួសារដឹកបញ្ជូនទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

ប្រភពដដែលបញ្ជាក់ថា គោយន្តដឹកកូន ដើមស្វាយចន្ទីដែលបានក្រឡាប់ធ្លាក់ពី លើផ្លូវកម្ពស់ប្រមាណជាង២ម៉ែត្រ រមៀល មកចូលក្នុងប្រឡាយគ្មានទឹកបានរងការ ខូចខាតយ៉ាងដំណំ ហើយកូនដើមស្វាយ ចន្ទីមួយចំនួនធំបានខូចខាតផងដែរ។

បើតាមសាក្សីឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគេបាន ឃើញគោយន្តខាងលើនេះបើកក្នុងល្បឿនលឿនដឹកដើមកូនស្វាយចន្ទីពេលមកដល់ជិតចំណុចកើតហេតុគោយន្តមួយគ្រឿងនេះបានរេចង្កូតចុះឡើងរួចក៏ប្រទាញធ្លាក់ក្រឡាប់មកខាងស្តាំដៃផ្លូវតែម្តង។

សាក្សី បានបន្តថា ករណីគ្រោះថ្នាក់ក្រឡាប់គោយន្តនេះអាចបណ្តាលមកពីអ្នកបើកបរ បើកលឿន និងដឹកកូនស្វាយចន្ទីធ្ងន់ពេកធ្វើឲ្យទាញចង្កូតបណ្តាលឲ្យក្រឡាប់តែម្តង ៕

19681e68-31cc-4924-8635-9b57f91972bf

cbbda3c9-bfec-405c-a5f9-517e7ba65922

69a9bb15-9312-471b-94d5-b350c9efd485

ed071d42-5b75-4546-b81b-116a321072dc

4111bfd6-6ca7-4888-bc49-b471cd8e54cb

ដោយ៖ វុទ្ធ ឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print