ស្ត្រីជាអតីតសមាជិកសភា អាហ្វហ្គានីស្ថានត្រូវបានបាញ់សម្លាប់ជាមួយនឹងអង្គរក្ស

ចែករំលែក៖

ប៉ូលិសបាននិយាយថា នៅថ្ងៃចន្ទទី១៦ ខែមករា ឆ្នាំ២០២៣ អតីតសមាជិកសភាអាហ្វហ្គានីស្ថានម្នាក់និងអង្គរក្សម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់នៅផ្ទះរបស់គាត់ក្នុងរដ្ឋធានីកាប៊ុល។

លោក Molvi Hamidullah Khalid មេប៉ូលិសក្នុងតំបន់បាននិយាយកាលពីថ្ងៃទី ១៦ ខែមករាថា លោកស្រី Nabizada និងអង្គរក្សរបស់គត់ត្រូវបានបាញ់សម្លាប់នៅម៉ោងប្រហែល៣ទៀបភ្លឺថ្ងៃទី ១៤ ខែមករានៅក្នុងបន្ទប់តែមួយ។
លោកស្រី Mursal Nabizada គឺជាសមាជិកសភាស្ត្រីមួយរូបក្នុងចំណោមសមាជិកសភាមួយចំនួនដែលបន្តនៅក្រុងកាប៊ុល បន្ទាប់ពីពួកតាលីបង់បានឡើងកាន់អំណាចក្នុងខែសីហា ឆ្នាំ 2021។ វាជាលើកទីមួយហើយដែលសមាជិកសភាមកពីអតីតរដ្ឋាភិបាលត្រូវបានសម្លាប់នៅក្នុងទីក្រុងចាប់តាំងពីពួកតាលីបង់បានវិលត្រឡប់មកកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមលោក Khalid បងប្រុសរបស់លោកស្រី Nabizadaបានឱ្យដឹងថា សន្តិសុខម្នាក់ទៀតក៏បានរងរបួសផងដែរ។ បន្ថែមពីលើនេះ កាសែត The Guardian បានដកស្រង់ប្រភពដែលនិយាយថា សន្តិសុខម្នាក់បានរត់គេចពីកន្លែងកើតហេតុ ជាមួយប្រាក់ជាច្រើនព្រមទាំងគ្រឿងអលង្ការ។
លោក Abdullah មន្ត្រីកំពូលក្នុងអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បាននិយាយថា លោកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់របស់លោកស្រី Nabizada ហើយសង្ឃឹមថា ជនល្មើសនឹងត្រូវទទួលទោស។
នៅលើ Twitter អតីតសមាជិកសភា Mariam Solaimankhil បានពណ៌នាពីលោកស្រី Nabizada ថាជា “អ្នកត្រួសត្រាយពិត – ជាស្ត្រីរឹងមាំ សូម្បីតែប្រឈមមុខនឹងគ្រោះថ្នាក់”។
សារព័ត៌មាន Al Jazeera បានរាយការណ៍ថា “ទោះបីជាត្រូវបានផ្តល់ឱកាសឱ្យចាកចេញពីប្រទេសអាហ្វហ្គានីស្ថានក៏ដោយ ក៏លោកស្រីបានជ្រើសរើសស្នាក់នៅ និងប្រយុទ្ធដើម្បីប្រជាជនរបស់លោកស្រី”។ លោកស្រី Nabizada ត្រូវបានជ្រើសរើសជាសមាជិកសភាតំណាងឱ្យទីក្រុងកាប៊ុលក្នុងឆ្នាំ ២០១៩ ហើយបានកាន់តំណែងនេះរហូតដល់ក្រុមតាលីបង់បានកាន់កាប់៕

...

រូប​ថត​ : zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print