មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលព្រះរាជអំណោយដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃ ចន្ទ ១០រោច ខែ បុស្ស ឆ្នាំ ខាល ចត្វា ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២៣ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលព្រះរាជអំណោយដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជា ព្រះរាជទាន  ដ៏ឧត្តុង្គឧត្តម ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីប្រើប្រាស់ជាប្រយោជន៍ដ៏សំខាន់ក្នុងការជួយប្រជារាស្រ្តខ្មែរដែលជាអ្នកជំងឺមកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថា ព្រះរាជអំណោយ  ដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមមាន ៖ 

  ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាថវិកា       ចំនួន ១០០,០០០ USD ។

  ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាម៉ាស់       ចំនួន ១០,០០០ បន្ទះ

  ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាឱសថបុរាណចិន   ចំនួន ១,០០០ ប្រអប់ ។ 

ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា, យើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា     ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសប្រទានជូន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាដរាបរៀងមក 

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print