រថយន្តធុនធំបើកបុកម៉ូតូមួយគ្រឿងរួចកិនពីលើបណ្តាលឱ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈកំពុងបើកម៉ូតូតាមផ្លូវត្រូវរថយន្តបែនដឹកដីមួយគ្រឿងបើកទៅបុកបណ្តាលឱ្យដួលរួចកិនពីលើ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ថុល សុធា មានអាយុជាង៣០ឆ្នាំ រស់នៅក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល។

...

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FN-6958 បើកបរដោយបុរសរងគ្រោះ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុនៅគល់ស្ពានអាកាសចោមចៅ ស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងមិនចាំផ្លាកលេខធ្វើដំណើរ តាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីត្បូងទៅជើងស្របគ្នាក្នុងល្បឿនលឿន
បានកៀរម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលរួចកិនពីលើចំក្បាលបុរសរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោលទៅ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើកំណត់រួចប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print