ក្រសួង​សុខាភិបាល​៖​ ចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពីការ​ហាមឃាត់​ការចែកចាយ ឬលក់ឱសថឈ្មោះ Yasmin ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សុខាភិបាល​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៣នេះ បានចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពីការ​ហាមឃាត់​ការចែកចាយ ឬលក់ឱសថឈ្មោះ Yasmin ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា៖​ ​ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានគណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ MaLy HG ធ្វើការផ្សព្វផ្សាយ ចែកចាយ និងលក់ ឱសថ Yasmin®គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ស្រដៀងនឹងឱសថឈ្មោះ Yasmin® មានលេខបច្ឆិកា CAM R 4496IP-4()7 ដែលចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត បញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ញិកា ដូចមានគំភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថដែល គា្មនលេខបញ្ញិកាខាងលើ ជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ញិកាខាងលើ រួមទាំងជនពាក់ព័ន្ធ​ដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ឱសថគ្មានលេខបញ្ញិកា ឱសថក្លែងក្លាយ និងជនពាក់ព័ន្ធដទៃទៀតទៅ តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។

...

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថដែលគ្មានលេខបញ្ជីកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print