ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​៖​ អាកាសធាតុអាចចុះត្រជាក់​(ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមករាឆ្នាំ២០២៣)

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃ​អង្គារ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៣នេះ​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​៖​ ចេញ​សេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសអាចចុះត្រជាក់(ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមករាឆ្នាំ២០២៣)។

យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានបញ្ជាក់ថា៖​ ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមករាឆ្នាំ២០២៣​ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
– សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C
– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍ ៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់
បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍ ៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C
– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពចុះត្រជាក់ ៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print