លោកស្រីអនុរដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិកCatherine Novelli នឹងធ្វើទស្សនកិច្ចនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី Catherine Novelli អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន (ជាមន្រ្តីជាន់ខ្ពស់បំផុតផ្នែកសេដ្ឋកិច្ច នៅក្នុងក្រសួងការបរទេសអាមេរិក) នឹងធ្វើទស្សកិច្ចនៅកម្ពុជា នៅថ្ងៃទី ៩ និងទី ១០ ខែមិថុនា ឆ្នាំ ២០១៦ បន្ទាប់ពីបានចេញពីប្រទេសចិន ដែលនៅទីនោះ លោកស្រីបានចូលរួមក្នុងកិច្ចពិភាក្សាលើកទី ៨ ផ្នែកសេដ្ឋកិច្ច ជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។

នៅថ្ងៃទី ៩ មិថុនា លោកស្រីអនុរដ្ឋលេខាធិការនឹងទៅមើលតំបន់ជំរកសត្វព្រៃ នៅព្រៃឡង់ ហើយជួបជាមួយនឹងក្រុមអនុរក្សព្រៃឈើក្នុងមូលដ្ឋាន ដើម្បីនិយាយពីការអនុវត្តច្បាប់ព្រៃឈើ និងសកម្មភាពដែលមានបំណងកាត់បន្ថយការបរបាញ់សត្វដោយខុសច្បាប់ ការជួញដូរសត្វព្រៃ និងការកាប់ឈើខុសច្បាប់ដើម្បីបញ្ជាក់ ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការការពារទីជំរកសត្វព្រៃ ដែលប្រឈមនឹងការហិនហោចព្រៃឈើ។ លោកស្រីក៏នឹងជួបផងដែរជាមួយឯកឧត្តម សុខ ចិន្តាសុភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាពីបញ្ហានានាផ្នែកវិនិយោគ និងពាណិជ្ជកម្ម។ លោកស្រីអនុរដ្ឋលេខាធិការនឹងចូលរួមផងដែរក្នុងពិធីភោជនាហារពេលល្ងាច ជាមួយសហគ្រិនជាស្រ្តី។

នៅថ្ងៃទី ១០ ខែមិថុនា លោកស្រីអនុរដ្ឋលេខាធិការ Novelli នឹងចូលរួមក្នុងក្រុមពិភាក្សា ដើម្បីគូសបញ្ជាក់ពីនយោបាយ ស្ថាប័ន និងភាពជាដៃគូចាំបាច់សំរាប់កសាងសេដ្ឋកិច្ចដែលមានវិស័យចំរុះច្រើន និងមានភាពជឿនលឿន នៅកម្ពុជា។ បន្ទាប់មក លោកស្រីនឹងធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីមើលការជួសជុលប្រាសាទភ្នំបាក់ខែង និងប្រាសាទដទៃទៀត ក្រោមជំនួយថវិការបស់សហរដ្ឋអាមេរិក នៅក្នុងសួនឧទ្យានអង្គរ។

ចំពោះព័ត៌មានបន្ថែមស្តីពីដំណើររបស់លោកស្រីអនុរដ្ឋលេខាធិការ Novelli សូមតាមដាន Twitter តាម @CathyNovelli ឬទាក់ទងឈ្មោះ Ana Himelic តាមអ៊ីម៉េល [email protected]

7a05a2ce-879b-4fec-9806-f4f8495b5394

cdb0db2b-2164-4a31-8a74-e3605181f1a2

52e3fbea-50bf-4e2d-876b-8ac3c3d6c0d2

ដោយ៖ ស ដារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print