ទីបំផុត​រឿងរ៉ាវ​មិនដូចការពិតនោះទេ​ ករណីបង្ហោះស្វែងរកកិច្ចអន្តរាគមន៍ ឱ្យរួចផុតពីកា​រវាយដំធ្វើបាបពីសំណាក់បុរសជាឪពុកចុងតាមរយៈ​គណនី​ហ្វេសប៊ុក​ “chhinamo chhinamo”​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : ទីបំផុត​រឿងរ៉ាវ​មិនដូចការពិតនោះទេ​ ករណីបង្ហោះស្វែងរកកិច្ចអន្តរាគមន៍ ឱ្យរួចផុតពីកា​រវាយដំធ្វើបាបពីសំណាក់បុរសជាឪពុកចុងតាមរយៈ​គណនី​ហ្វេសប៊ុក​ “chhinamo chhinamo”​ ។ នេះជាការបញ្ជាក់របស់ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា, ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សូមជម្រាបជូន​អំពីចំណាត់ការស្រាវជ្រាវពាក់ព័ន្ធ​រឿងរ៉ាវ​ដែលស្រ្ដី​ម្នាក់​បា​នរៀបរាប់អំពីការសម្រេចចិត្តបង្ហោះសារជាថ្មីម្ដងទៀតដើម្បីស្វែងរកិច្ចអន្តរាគមន៍ ឱ្យរួចផុតពីកា​រវាយដំធ្វើបាបពីសំណាក់បុរសជាឪពុកចុងតាមរយៈ​គណនី​ហ្វេសប៊ុក​ “chhinamo chhinamo”​ 

សូមគោរពជម្រាបជូនជ្រាប​អំពីដំណេីររឿងរ៉ាវមួ​យ​ដែលបានកេីតឡេីងក្នុងគ្រួសារមួយនៅភូមិទី៦​ ឃុំយាយម៉ៅ​ពេជ្រ​និល​ ស្រុកភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ។ 

ខាងក្រោមនេះជាការរៀបរាប់សង្ខេបខ្លឹមសាររប​ស់​ admin ដេីម្បី​ងាយយល់​៖

នាងខ្ញុំឈ្មោះ​ សុខ​ ស្រី​អន​ មានម្ដាយបង្កេីតនិងឪពុ​កចុង​ រស់នៅក្នុងផ្ទះជាមួយគ្នាដោយឪពុកចុងនិងម្ដា​យបង្កេីតបានបង្ខំអោយនាងខ្ញុំរៀបការនិងមានស្វា​មីជាមួយបុរសម្នាក់ដែលខ្ញុំគឹតថាមិនបានស្រឡាញ់​ទាល់តែសោះនិងជាមនុស្សមានប្រវត្ដិកេីតរោគា​ទៀតផង​ ក្រោយឪពុកចុងនិងម្ដាយបង្ខំឱ្យរៀបការ​នាងខ្ញុំប្រកែកមិនឈ្នះពិធីអាពាហ៍ពិពាហ៍មួយបាន​កេីតឡេីងដោយបញ្ចប់ទៅវិញទាំងស្ថានភាពដ៏​សោះកក្រោះគ្មានទឹកតមរាត្រីទឹកឃ្មុំប្រែជាទឹកខ្មេះ​

ឪពុកចុងនិងម្ដាយខ្ញុំប្រាប់ថាបេីនាងខ្ញុំមិនយកទេគឺ​គាត់នឹងសងបណ្ដាការគេច្រេីនណាស់ដូច្នេះនាងខ្ញុំ​មានជម្រេីសតែមួយគត់គឺផ្ញេីសារសុំកិច្ចអន្ដរាគម​ន៍​ពីថ្នាក់ដឹកនាំ​ពិសេសសម្ដេចពុក។  នៅក្នុងនោះនាងបានបង្ហោះរូបដែលរងនូវអំពើហិង្សាពីសំណា​ក់បុរ​សជាឪពុកចុង​ ចូលទៅផេករបស់សម្ដេចពុកដើម្បីសុំអន្តរាគមន៍ទៀតផង។ 

ថៃ្ងទី​១៧​ ខែមករា​ ឆ្នាំ២០២៣​ ជំនាញ​បានបញ្ជាឱ្យ​កំ​លាំង​នគរបាល​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំ​ស្រួ​ចចុះទៅកាន់ផ្ទះនារីរងគ្រោះនិងជួបជាមួយឪពុ​ក​ចុង​ ម្ដាយ​បង្កើត​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដេី​ម្បី​ស្ដាប់​ការបកស្រាយនិងបំភ្លឺជុំវិញរឿងរ៉ាវដែល​នាង​ស្រីអន​ បានបង្ហោះ​សារដ៏កំសត់និងស្នេីសុំរកកិច្ចអន្ដ​រាគមន៍អោយជួយនាងរួចផុតពីកណ្ដាប់ដៃបុរសជាប្ដី​តាមអំណាចបង្ខំលោកឪពុកចុងនិងម្ដាយបង្កេីតដែ​លបង្ខំអោយកូនយកប្ដីដែលខ្លួនមិនពេញចិត្ដនិងចា​ប់ចិត្ដស្រឡាញ់​ ទីបំផុត​រឿងរ៉ាវ​មិនដូចការពិតនោះទេ​ នាងឈ្មោះ​ ស្រីអន​ បានទទួល​ស្គាល់​ថាប៉ុន្មាន​ថៃ្ង​នេះខ្លួនទេីបនឹងរៀបការរួចបានចេ​ញទៅផ្ទះខាង​ប្ដីដេីម្បីសែនព្រេនជីដូនជីតាខាងប្ដីនិងបានវិលត្រឡប់មកដល់ផ្ទះនៅភូមិទី៦ឃុំយា​យម៉ៅ​ពេជ្រ​និល​ ស្រុកភ្នំស្រួច​ ហេីយបានជម្រាបជូនសមត្ថកិច្ចថា​ ខ្លួនមិនមានបំណងប្ដឹងទៅឪពុក​ចុងនិងម្ដាយបង្កេីតទេ​ តែមានបំណងសុំអោ​យសមត្ថកិច្ចជួយឱ្យ​នាង​បានលែងប្ដីដេីម្បីទៅរស់នៅជាមួយ(🙎)​ដែលរង់​ចាំនាង…​ សមត្ថកិច្ច​បានពន្យ​ល់និងណែនាំនាង​ស្រីអន​ ថាបញ្ហាបង្ហោះព័ត៌មានបែបនេះធ្វេីឱ្យមហាជន​មានការភ័យតក់ស្លុត​ និងក​ង្វល់ណាស់ដូច្នេះ​នា​ងបា​នសុំទោសមកដល់សមត្ថកិច្ចនិងមហាជនកុំឱ្យខឹង​នាងមកពីនាងចង់បានចាកចេញទៅរកក្ដីសុខជាមួ​យមនុស្សដែលអាចផ្ដល់ក្ដីស្រឡាញ់ជូននាង👨‍❤️‍👨

សូមអធ្យាស្រ័យ​ និងសូមសាធារណៈជនជ្រាបតាមការគួរ! ៕

ដោយ : សហការី


...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print