សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ម្ចាស់ទីតាំងហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ និងនារីរងគ្រោះចំនួន០៨នាក់

ចែករំលែក៖

ភ្នំពេញ ៖កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់  និង នារីរងគ្រោះចំនួន ០៨នាក់ ក្នុងនោះមានអនីតិជនចំនួន០៣នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួន។

ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សិត វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក វរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានដឹកបញ្ជាផ្ទាល់ ធ្វើការឃាត់ខ្លួនស្រ្តីម្ចាស់ទីតាំងម្នាក់ និងនារីរងគ្រោះ ក្មេងៗចំនួន០៨នាក់ នៅវេលាម៉ោង០៩និង១០នាទី យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ចំណុចហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩» ស្ថិតនៅផ្ទះគ្មានលេខ ចំណុចចុងស្ពានព្រែកព្នៅខាងលិច ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

ស្រ្តីជាម្ចាស់ទីតាំងមានឈ្មោះ សេក មុំ អាយុ៤០ឆ្នាំ ស្ថិតនៅផ្ទះគ្មានលេខ  ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

តាមប្រភពបានឲ្យដឹងថា ទីតាំងហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩»   មានស្រ្តីម្នាក់ ជាម្ចាស់ទីតាំង នៅក្នុងហាងមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៨នាក់ សង្ស័យអនីតិជន ០៣នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ០៤បន្ទប់ តម្លៃម៉ាស្សាធម្មតា ២.០០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការ រួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ។ 

ប្រភពដដែលបានឲ្យដឹងថា ហាងម៉ាស្សានេះ បើក ដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៥ល្ងាច រហូតដល់ យប់អាធ្រាតទើបបិទទ្វារ រីឯនារីដែលសង្ស័យជាអនីតិជនចំនួន ០៣នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៧យប់ រហូតដល់ម៉ោង ០៩យប់ ។ 

...

ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនស្រ្តីម្ចាស់ទីតាំង ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង០៨នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print