ស្រវឹងស្រាទៅចាប់ឆ្កែធ្វេីម្ហូបក្លែមបែរជាត្រូវឆ្កែខាំវិញប្រកាច់បែកពពុះមាត់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងបានដេីរទៅចាប់សត្វឆ្កែរបស់ខ្លួនបំណងកាប់ធ្វេីម្ហូប តែបែរជាត្រូវសត្វឆ្កែនោះខាំវិញបណ្តាលឱ្យប្រកាច់បែកពពុះមាត់ត្រូវបានក្រុមកងសង្គ្រោះ៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៣​ នៅភូមិពុទ្ទ្រា សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះសាក់​ ផាន់ណារ៉ា​ ភេទប្រុស អាយុ២២ឆ្នាំ​ ស្នាក់នៅភូមិកេីតហេតុខាងលេី។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ បុរសរងគ្រោះត្រូវសត្វឆ្កែខាំចំនួន៣ដងមកហេីយតែមិនដែលបានទៅមន្ទីរពេទ្យចាក់ថ្នាំការពារម្តងណាឡេីយ​ រហូតមកដល់ថ្ងៃ
កេីតហេតុបន្ទាប់ពីផឹកស្រាស្រវឹងនឹកខឹងសត្វឆ្កែរបស់ខ្លួនដែលធ្លាប់ខាំក៏ដេីរទៅចាប់បំណងវាយសម្លាប់ហើយកាប់ធ្វេីម្ហូបដេីម្បីក្លែមស្រាបន្តទៀត​ តែបែរជាសត្វឆ្កែនោះខាំវិញបណ្តាលឱ្យរបួស និងប្រកាច់បែកពពុះមាត់តែម្តង។

...

ប្រភពដដែលបន្តថា​ ភ្លាមនោះប្រជាពលរដ្ឋក៏នាំគ្នាដេញវាយសម្លាប់សត្វឆ្កែនោះ​ជៀសវាងដេីរខាំអ្នកភូមិតទៀត ហេីយបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនិងស្នេីសុំរថយន្តក្រុមកងសង្គ្រោះ៧១១​ នៃកងពលតូចលេខ៧០​ មកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យកាល់ម៉ែតដេីម្បីសង្គ្រោះ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print