ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៤:០០នាទីទាបភ្លឺ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ “បង្ហោះម៉ូតូលើផ្លូវសាធារណ:” ឃាត់ខ្លួននៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាង ម៉ូតូ១គ្រឿងម៉ាក Honda Dream c125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1GI-1617 (ចាប់យកពីឈ្មោះ តុង គីមតង ហៅ តង) ។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៤:០០នាទីទាបភ្លឺ កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានល្បាតការពារនៅក្នុងមូលដ្ឋានខណ្ឌ។ លុះពេលល្បាតមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៏ស្រាប់តែប្រទះឃើញក្មេងទំនើងចំនួន២នាក់ទី១-ឈ្មោះ តុង គីមតង ហៅ តង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្នែរ (ជាអ្នកឌុប),ទី២-ឈ្មោះ សម យ៉ាឧត្តម ហៅ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ(ជាអ្នកជិះពីក្រោយ) បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណ: បង្កឲ្យមានភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម ខណ:នោះកម្លាំងល្បាតក៏ឃាត់ខ្លួនក្មេងទំនើងទាំង០២ នាក់ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាសួរតែម្តង៕ ដោយ៖ សូរិយា