រថយន្ត​Tacoma បុកសួនពុះចែកទ្រូងផ្លូវ​២១៧ បាក់ដើមឈើនិងប៉ាណូរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្ត​ Tacoma បុកសួនពុះចែកទ្រូងផ្លូវបន្តទៅបុកបង្គោល ប៉ាណូផ្សាយពាណិជ្ជកម្មនិងបន្តទៅបុកបាក់ដើមឈើមួយដើមទៀត​ទេីបរថយន្ត​ដាច់កាឡែកង់អូសដល់មុខផ្ទះប្រជាពលរដ្ឋ​ទៅមុខលែងរួច​ ។
​ គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលវេលាម៉ោង១និង៥០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣​ ត្រង់ចំណុចមុខការ៉ាសសាំងភីធីធី តាមបណ្តោយផ្លូវ២១៧(ផ្លូវព្រះមុនីរ៉េត)​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
​ អ្នកបើករថយន្តបង្ករមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ដោយទុករថយន្តម៉ាក​ Toyota Tacoma ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AG.1016ចោលនៅកន្លែងកើតហេតុហើយក៏គេចខ្លួនបាត់។
​ បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូងឡើយគេឃើញរថយន្តម៉ាក​ Toyota Tacoma ខាងលេីបើកបរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតមកខាងឆ្វេងដៃជ្រុលឡើងលើសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកផ្លាកប៉ាណូបាក់អស់មួយនិងដើមឈើមួយដើមទៀត​ ទេីបរថយន្តអូសទាំងដាច់កាឡែកង់មុខធ្លាក់ទៅចំណីផ្លូវម្ខាងដល់មុខផ្ទះប្រជាពលរដ្ឋទៅមុខលេងរួច។
​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ដោយបុរសម្នាក់អ្នកបើករថយន្តបង្ក​ ភ្លាមៗក៏បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
​ ក្រោយពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ និងមន្ត្រីជំនាញចរាចរណ៍បានចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print