ប្រជាពលរដ្ឋ​ភូមិតារាងបាល់​សំណូមពរដល់អាជ្ញាធរ​ក្រុង​ស្វាយ​រៀង មេត្តា​ចុះ​ពិនិត្យមើល ខណ:​​ក្រុមអាជីវកម្ម​ជីករ​ណ្តៅ​ដី​ជ្រៅពេក អាចបង្ក​ឲ្យ​បាក់​ដី​លំនៅ​ឋាន របស់ពួកគាត់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ​ប្រជាពលរដ្ឋប្រមាណ៨​គ្រួសារ​​សំសំណូមព ដល់អាជ្ញាធរ​ក្រុង​ស្វាយ​រៀង មេត្តា​ចុះ​ពិនិត្យមើល ដោយ​ក្រុមអាជីវកម្ម​ជីករ​ណ្តៅ​ដី​យក​អាចម៍ដី​លក់ជ្រៅពេក អាចបង្ក​ឲ្យ​បាក់​ដី​លំនៅ​ឋាន និងដីស្រែរបស់ពួកគាត់ស្ថិត​នៅ​ភូមិ​តារាង​បាល់ ក្នុង​សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង​។​

បើតាមលោក ​ក្រុមប្រឹក្សា​សង្កាត់​គយ​ត្របែក បាន​ឲ្យ​ដឹង​ថា ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី យក​អាចម៍ដី​លក់​នេះ មានឈ្មោះ តូ ភេទ​ប្រុស ហើយ​នៅ​ក្នុង​កិច្ចសន្យា​នៃ​ច្បាប់​ធ្វើ​អាជីវកម្ម គឺ​ជីករណ្តៅ ជម្រៅ​០៥​ម៉ែត្រ និង​ទុក​ចំណី​រណ្តៅ​ទំហំ​០៥​ម៉ែត្រ បើ​មាន​ផល​ប៉ះពាល់​ត្រូវ​សង​សំណង​ជូន​ប្រជាពលរដ្ឋ​។

ក៏​ប៉ុន្តែ​ជាក់ស្តែង ឈ្មោះ​តូ ម្ចាស់​អាជីវកម្ម​នោះ អនុវត្ត​ខុស​កិច្ចសន្យា ដោយ​ជីករណ្តៅ​ដី​ជ្រៅ​ជម្រៅ​១០​ម៉ែត្រ ហើយ​ទុក​ចិញ្ចើម​ចំណី​រណ្តៅ​ដី​តែ​២​ម៉ែត្រ បង្ក​ឲ្យ​បាក់​ដី​លំនៅ​ឋាន និង​ដីស្រែ​របស់​ប្រជាពលរដ្ឋ ហើយ​ដឹក​ដី​លើស​ទ្រុង​បង្ក​ឲ្យ​ធ្លាក់​អាចម៍ដី​លើ​ផ្លូវ​ក្រាល​កៅស៊ូ បង្ក​ឲ្យ​មានការ​ហុយ និង​រអិល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៀត​ផង​។

ចំណែកឯ​លោក តូ ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​វិញ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា លោក​មិន​គេចវេស​ទេ គាត់​បាន​ប្រាប់​ម្ចាស់​ដី​ដែល​ប៉ះពាល់​ហើយ​ថា លោក​នឹង​ចាក់​ដី​បំពេញ​កន្លែង​ដែល​បាក់​ឲ្យ​ស្មើ​ដូច​ដើម​វិញ ក៏​ប៉ុន្តែ​ដោយសារ​មាន​ភ្លៀង មិន​អាច​ដឹក​ដី​ចូល​ទៅ​ចាក់​បាន ទើប​ខ្លួន​ដឹក​គ្រឿងចក្រ​ចេញ ចាំ​មើល​រាំងភ្លៀង ឬ​ចូល​ឆ្នាំ​ចិន​ហើយ ខ្លួន​នឹង​ដឹក​ដី​មក​ចាក់​លុប​ឲ្យ​ស្មើ​វិញ​ហើយ​។

លោក តូ បាន​បញ្ជាក់​ទៀត​ថា ការ​ជីក​ជ្រៅ ដោយ​ខ្លួន​ទិញ​ដី​ថ្លៃ ១​ហិ​កតា​ ៧​ម៉ឺន​ដុល្លារ បើ​ជីក​ជម្រៅ​៥​ម៉ែត្រ​គឺ​ខាត​ ហើយ​ច្បាប់​ឲ្យ​ជីក​ជម្រៅ​៥​ម៉ែត្រ ខ្លួន​បាន​បង់​សួយសារអាករ រួច​ហើយ រីឯ​ជីក​ថែម​ជម្រៅ​៥​ម៉ែត្រ​ទៀត (១០​ម៉ែត្រ​) គឺ​បង់​សួយសារអាករ​ឲ្យ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តស្វាយរៀង​បន្ថែម គឺ​មិន​ខុសច្បាប់​ទេ មន្ទីរ​អនុញ្ញាតិ និង​បង់​សួយសារអាករ រួច​ហើយ ។

...

ពាក់ព័ន្ធករណី​ខាងលើ​នេះ លោក បាត់ សាក់ ប្រធាន​កា​រិ​យាយ​ល័យ​ធនធាន​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថា​ន​ពល​ខេត្តស្វាយរៀង បាន​ឲ្យ​អ្នកសារព័ត៏មានដឹង​ថា ច្បាប់​អនុញ្ញាតិ គឺ​ឲ្យ​ជីក​ជម្រៅ​៥​ម៉ែត្រ និង​ទុក​ចំណី​រណ្តៅ​០៥​ម៉ែត្រ បើ​ម្ចាស់​អាជីវកម្ម​ជីក​ដល់​១០​ម៉ែត្រ ចាំ​លោក​ចុះ​ទៅ​ពិនិត្យ​មើល បើ​មាន​ផល​ប៉ះពាល់​ដីស្រែ​ប្រជាពលរដ្ឋ លោក​នឹង​សុំ​គោលការណ៍​កោះហៅ​ដោះស្រាយ ៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print