ស្លាប់ម្នាក់របួសធ្ងន់ ស្រាល៣នាក់ក្រឡាប់រថយន្តនៅស្រុកកែវសីមាខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ភ្លាមៗនៅ កន្លែងកើតហេតុ រីឯ៣ នាក់ផ្សេង ទៀត រងរបួសធ្ងន់ ស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពី ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្នុងតំបន់ព្រៃការពារអភិរក្សជីវចំរុះសីមា កាលពីម៉ោងប្រមាណ ជា២និង៣០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ត្រង់ ចំនុចទឹកខួប តាមបណ្តោយផ្លូវជាតិ ​លេខ៧៦ ស្ថិតក្នុង ភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សាក្សីនៅក្បែកន្លែងកើតហេតុ បាននិយាយថា គេបានឃើញរថយន្តខាងលើ បោះពួយយ៉ាង​លឿន​ក្នុងទិសដៅពីភ្នំពេញ ទៅទីរួមខេត្តមណ្ឌលគិរី។ លុះមកដល់ចំនុចកើតហេតុ ផ្លូវមានស្ថានភាព​កោង​ខ្លាំង ហើយទំនងតៃកុង ងងុយដេក ស្រាប់តែរថយន្តរេចង្កូត ធ្លាក់ទៅជ្រលងភ្នំខាងឆ្វេងដៃ ទាំងកំរោល ក្រឡាប់ជាច្រើនត្រឡប់តែម្តង។

សមត្ថកិច្ចនគរបាលចរាចរណ៍ នៃអធិការដ្ឋានស្រុកកែវសីមា បានអោយដឹងថា អ្នកស្លាប់មាន​ឈ្មោះហ៊ុយ វាន់ ស៊ុង ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិវៀតណាម។ ចំណែកអ្នករងរបូស​​មានបីនាក់ ទី១ឈ្មោះលី សុកនី ប្រុស អាយុ៤០ឆ្នាំជាតៃកុង ជនជាតិខ្មែរ ទី២ឈ្មោះម៉ង គង់ ទី៣ឈ្មោះយឹង ជន ជាតិ​វៀតណាម។ រថយន្តក្រឡាប់​ខាងលើម៉ាក នីសាន់ ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2X 8349 ។

សមត្ថកិច្ចនគរបាលបានសន្និដ្ឋានថាមូលហេតុគ្រោះថ្នាក់ចរាចរខាងលើនេះបណ្តាលមកពីបើកបរខ្វះការ ប្រុងប្រយត្ន័មិនស្គាល់ស្ថានភាពផ្លូវ ៕ ឦសាន

20150727-220436.jpg

20150727-220446.jpg

20150727-220442.jpg

20150727-220451.jpg

20150727-220455.jpg

...

20150727-220459.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print