អាជ្ញាធរខ្សោយ ឬលោកស័ក្តិ៥ លោក គឹម ហ៊ាង ខ្លាំង ! ខណៈ នៅ តែបន្តការសាងសង់ផ្ទះក្នុងផ្ទៃសមុទ្រ ដោយមិនគោរពច្បាប់

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់ពីមានសំណង់ខុសច្បាប់ បានសាងសង់ក្នុងផ្ទៃសមុទ្រ នៅសង្កាត់លេខ១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ទើបប្រជា​នេសាទ​សមុទ្រ​លើក​ឡើង​ថា, លោក គឹ​ម ហ៊ា​ង មន្ត្រី​យោធា​ពាក់​សក្តិ​៥ នៅ​រាជធានី​ភ្នំពេញ ខ្លាំង​មែន ! ចំណុចនេះគាត់ឆ្ងល់ថា, “អាជ្ញាធរខ្សោយ ឬលោកស័ក្តិ៥ លោក គឹម ហ៊ាង ខ្លាំង !
ខណៈ នៅ តែបន្តការសាងសង់ផ្ទះក្នុងផ្ទៃសមុទ្រ ដោយមិនគោរពច្បាប់ ” ព្រោះនៅ​តែ​បន្ត​ការ​សាងសង់​សំណង់​ចូល​ក្នុង​ផ្ទៃ​ទឹកសមុទ្រ​មិន​ឈប់​ឈរ បង្ក​ផល​ប៉ះពាល់​សម្រាប់​ផ្លូវ​ចូល​ចតទូក​នេសាទ​របស់​ពួក​គាត់ ដែល​កន្លង​មក ពួក​គាត់​អះអាង​ថា គាត់​ធ្លាប់​ចតទូក​នៅ​ទីនោះ​បាន​ដោយ​សុខសាន្ត​មិន​ដែល​រំខាន​ពី​អ្នក​ណា​នោះ​ឡើយ។ ចុងក្រោយមានមន្ត្រីទំនើងមកសាងសង់ខុសច្បាប់ ហេតុអ្វី ក៏អាជ្ញាធរ ជំនាញពាក់ព័ន្ធ មិនអើពើ ឬមួយមានករណីអន្តរាគមន៍ ?

ប្រជា​នេសាទ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​មិន​សុខចិត្ត​ទៅ​នឹង​សកម្មភាព​សាងសង់​សំណង់​នៅ​លើ​ផ្ទៃសមុទ្រ ដែល​ជា​គន្លង​ផ្លូវទឹក​សម្រាប់​ការ​ចូល​ចតទូក​នេសាទ​របស់​ប្រជា​នេសាទ​ដែល​ជា​សកម្ម​ភាព​លោ​ភ​លន់​របស់​លោក គឹ​ម ហ៊ា​ង នោះ​ឡើយ​។ ពិសេសគាត់អាចដឹងច្បាស់ហើយថា, តាមច្បាប់ភូមិបាលមានទោសកម្រិតណា រំលោភយកផ្ទៃសមុទ្រធ្វើជាកម្មសិទ្ធិ និងសាងសង់សំណង់ដោយខុសច្បាប់នេះ!

ពួក​គាត់​ក៏​បាន​ដាក់​ពាក្យ​បណ្តឹងសុំ​កិច្ច​អន្តរា​គមន៍​​ពី​លោក ឈិ​ត សុ​ផាត ចៅសង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ កន្លង​មក ជា​លទ្ធផល​លោក​ចៅសង្កាត់​មិន​អាច​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​នោះ​ទេ​ហើយ​ការ​សាងសង់​របស់​លោក គឹ​ម ហ៊ា​ង នៅ​តែ​បន្ត​សាងសង់​សំណង់​ចូល​ក្នុង​ទឹក​នេះ​ឥត​ឈប់​ឈរ​មិន​រំខាន​ដល់​អាជ្ញាធរ​ ហាក់ខ្វះការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ច របស់ខ្លួនគ្រប់គ្រង ខណៈថ្នាក់លើបាន ប្រតិភូកម្មអំណាចអោយហើយនោះ។

ដោយសារ​តែ​លោក ឈិ​ត សុ​ផាត ចៅសង្កាត់​លេខ​១ មិន​អាច​ដោះស្រាយ​កង្វល់​ឲ្យ​ប្រជាពលរដ្ឋ​បាន ពួក​គាត់​ក៏​បាន​ដាក់​ពពាក្យបណ្តឹងជាថ្មី​ដើម្បី​សុំ​កិច្ច​អន្តរា​គមន៍​ទៅ​អាជ្ញាធរ​ក្រុងព្រះសីហនុ ដើម្បី​ឱ្យ​អាជ្ញាធរ​ក្រុង​ជួយ​ដល់​ពួក​គាត់​ឲ្យ​បាន​បើកផ្លូវ និង​ទីកន្លែង​ជា​ចំណតទូក​ដូច​ពី​មុន​មក​។ បន្ទាប់​ពី​រដ្ឋបាល​ក្រុងព្រះសីហនុ ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជា​នេសាទ លោក គង់ សោភា អភិបាលរង​ក្រុងព្រះសីហនុ បាន​ចុះ​មក​ដល់ទី​តាំង​សំណង់​ដែល​លោក គឹ​ម ហ៊ា​ង កំពុង​សង​សង់​រំ​លោភលើ​ផ្ទៃសមុទ្រ​ដែល​ជា​ចំណតទូក​របស់​ប្រជា​នេសាទ​។

លោក​អភិបាលរង​ក្រុងព្រះសីហនុ បាន​ធ្វើ​កំណត់ហេតុ និង​ហាមឃាត់​មិន​ឲ្យ​លោក គឹ​ម ហ៊ា​ង ធ្វើ​សំណង់​នេះ​បន្ត​ទៀត​នោះ​ឡើយ​។ ពេល​លោក គង់ សោភា អភិបាលរង​ក្រុងព្រះសីហនុ ចុះ​មក​ធ្វើ​កំណត់​ហេតុ​ផ្អាក​ការ​សាងសង់​របស់​លោក គឹ​ម ហ៊ា​ង មិន​បាន​មួយ​ដង្ហើមចង្រិត​ផង លោក គឹ​ម ហ៊ា​ង បាន​ធ្វើការ​សាងសង់​បន្ត​ទៀត​ឥត​ឈប់​ឈរ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ តើលទ្ធផលបន្តទៀត តម្រូវការអោយប្រជាពលរដ្ឋ ទៅប្តឹងដល់ក្រហែងមេឃណាទៀត។

ប្រជា​នេសាទ​ទាំងអស់​បាន​លើក​ឡើង​បន្ត​ឲ្យ​ដឹង​ទៀត​ថា ភាព​មិន​គោរព​ច្បាប់​របស់​លោក គឹ​ម ហ៊ា​ង ពួក​គាត់​កើតទុក្ខ​មិន​សុខចិត្ត​ក៏​បាន​នាំ​គ្នា​ដាក់​ពាក្យ​បណ្ដឹងសុំ​ការ​អន្តរាគមន៍​ទៅ​អាជ្ញា​ខេត្ត​ព្រះ​សីហ​នុ​ តាំងថ្ងៃ​ច័ន្ទ ទី​២៩ ខែសីហា ឆ្នាំ​២០២២​កន្លងមកម្លេះ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក គួ​ច ចំរើន អភិបាល​នៃ​ខណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ដើម្បី​ឱ្យ​លោក​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ឱ្យ​មាន​ចំណត​ចប​ទូក​ឡើង​វិញ​ដូច​កាលពីមុន​ផង​ដែរ​។

ជា​ចុង​ក្រោយ​ប្រជា​នេសាទ សូម​ធ្វើការ​អំពាវនាវ​យ៉ាង​ទទូច​ដល់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​សូម​ធ្វើការ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ដែល​ពាក់ព័ន្ធ មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ដល់​ពួក​គាត់​ដែល​ជា​ប្រជា​នេសាទ​កំពុង​រង​គ្រោះ​ដោយសារ​លោក គឹ​ម ហ៊ា​ង កំពុង​សង់ផ្ទះ​រំ​លោភយ​ក​ចំណតទូក​របស់​ពួក​គាត់​។

ដោយឡែក​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខារ​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ ដោយសារ​គ្មានទូរស័ព្ទទំនាក់ទំនង។

ជាមួយអ្នកសារព័ត៌មាន ក្នុងស្រុក លោក អ៊ី សុខ​ឡេ​ង អតីតអភិបាល​ក្រុងព្រះសីហនុ ធ្លាប់បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា លោក​នឹង​ចាត់​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ជុំវិញ​សំណង់​លើ​ផ្ទៃ​ទឹកសមុទ្រ និង​ឈាន​ទៅ​អនុវត្ត​និ​តិ​វិធី​។ ប៉ុន្តែបច្ចុប្បន្ន លោកឡើងជាអភិបាលរងខេត្តព្រះសីហនុ ក៏សំណង់នេះបន្តធ្វើដដែល។

ជុំវិញ​បញ្ហា​ការ​ចោទប្រកាន់​ខាងលើ​នេះ លោក គឹ​ម ហ៊ា​ង មន្ត្រី​យោធា​ពាក់​សក្តិ​៥ មក​ពី​រាជធានី​ភ្នំពេញ អ្នក​សារព័ត៌មាន​យើង​មិន​អាច​សុំ​ប្រតិកម្ម​ពី​លោក​ក្នុង​ការ​ចោទប្រកាន់​របស់​ប្រជា​នេសាទ​បាន​នោះ​ឡើយ ដោយសារ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​។

សូមបញ្ជាក់ថា, បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម​កន្លង​មក មហាជន​បាន​លើក​ឡើង​ថា មន្ត្រី​មាន​អំណាច មាន​ទឹកប្រាក់​ចាយ​មិន​អស់​មួយ​ចំនួន​បាន​កំពុង​ធ្វើ​ឲ្យ​អាជ្ញាធរមូលដ្ឋាន​ឈឺក្បាល​វិលមុខ​គ្រប់ពេលវេលា ដូច​ជា​ករណី​លោក គឹ​ម ហ៊ា​ង មន្ត្រី​យោធា​ពាក់​សក្តិ​៥​រូប​នេះ អ​ញ្ចឹ​ង​តែងតែ​រំខាន​ដល់​ប្រជាពលរដ្ឋ​នឹង​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​វិលមុខ​ដោះស្រាយ​មិន​ចេញ​។

មហាជន​បាន​បន្ត​ទៀត​ថា បើ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​បណ្ដែតបណ្ដោយ​បិទ​ភ្នែក​បិទ​ច្រមុះ​ទុក​ឱកាស​ឱ្យ​អ្នកមាន​លុយ មាន​អំណាច​មួយ​ចំនួន​តូច​សាងសង់​បំពាន​ចូល​ទៅ​ក្នុង​ដែនសមុទ្រ​បែប​អនាធិបតេយ្យ​បែប​នេះ តើ​ការ​អនុវត្ត​ច្បាប់​ថ្ងៃក្រោយ​វា​ទៅ​ជា​បែប​ណា​ទៅ​វិញ? ពិសេស​ការ​សាងសង់​រំ​លោលោភ​ចូល​ក្នុង​ដែនសមុទ្រ​បែប​នេះ ថ្ងៃក្រោយ​បរិស្ថាន​សមុទ្រ និង​បំពុលងាប់​ដល់​ជីវៈចម្រុះ​ក្នុង​សមុទ្រ​ខ្ទេចខ្ទី​គ្មាន​សល់​នោះ​ឡើយ​។

ជា​ចុង​ក្រោយ​ប្រជា​នេសាទ​ស្នើ​សុំ​ឱ្យ​លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ជួយ​ពង្រឹង​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ឲ្យ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​ករណី​ខាងលើ​នេះ​។

គួរ​រំលឹក​ផង​ដែរ​ថា ទីតាំង​ដែល​មន្ត្រី​យោធា​ឈ្មោះ គឹ​ម ហ៊ា​ង សង់​រំ​លោ​ភ​ក្នុង​ដែនសមុទ្រ​ដែល​រដ្ឋ​ហាមឃាត់​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ក្បែរ​ផែ​២៧ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។
ពាក់ព័ន្ធករណីខាងលើ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោក អេង វុទ្ធី មេភូមិ៣ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទនៅក្រៅតំបន់សេវា ។ ដោយឡែក លោក ឈិត សុផាត ចៅសង្កាត់លេខ១ បានបញ្ជាក់ប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា, រឿងនេះគេធ្វើរួចរាល់ហើយ និងមានកាតប្តឹងផ្តល់គ្នាដល់ក្រុង ដល់ខេត្ត ហើយខាងលើកំពុងដោះស្រាយ។ ត្រង់សំណួរថា, តើគាត់មានច្បាប់សាងសង់ មានប្លង់កម្មសិទ្ធិទេ លោកចៅសង្កាត់បានបញ្ជាក់ថា, វែងឆ្ងាយណាស់រឿងនេះ រហូតដល់ប្តឹងគ្នាមិនចេះចប់ តែបច្ចុប្បន្នដល់ថ្នាក់លើហើយ ។
លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ ចំពោះសំណួរថា, តើទីតាំង​ដែល​មន្ត្រី​យោធា​ឈ្មោះ គឹ​ម ហ៊ា​ង សង់​រំ​លោ​ភ​ក្នុង​ដែនសមុទ្រ​ដែល​រដ្ឋ​ហាមឃាត់​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ក្បែរ​ផែ​២៧ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​ តើដោះស្រាយដល់ណាហើយ ត្រូវចាត់ការដោយវិធីណា បើសង់ខុសច្បាប់ ? គ្រាន់តែតែឮប៉ុណ្ណឹង លោកអភិបាលក្រុងនិយាយយ៉ាងខ្លីថា,( ខ្ញុំជាប់ប្រជុំ)…. រួចក៏បិទទូរស័ព្ទតែម្តង ៕

...

ដោយ : មជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត “

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print