ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន អំពាវនាវពលរដ្ឋគោរពច្បាប់ ចរាចរណ៍ និងប្រុងប្រយ័ត្នចំពោះអគ្គិភ័យ កើតឡើងនៅថ្ងៃចូលឆ្នាំចិន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវពលរដ្ឋបើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍នៅពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមខាងមុខនេះ។ ទន្ទឹមនេះក៏ត្រូវប្រុងប្រយ័ត្នចំពោះអគ្គិភ័យផងដែរ។

សម្តេចតេជោអំពាវនាវបែបនេះដោយសារសម្តេចមានក្តីកង្វល់អំពីគ្រោះថា្នក់ចរាចរណ៍ដែលច្រើនតែកើតឡើងនៅពិធីបុណ្យទាន។ សម្តេចបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១ ២០០នាក់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដូច្នេះថា៖ «កុំឱ្យអាពេលចូលឆ្នាំនេះ គេសប្បាយចូលឆ្នាំ ឯងកើតទុក្ខ បុណ្យខ្មោច»។

សម្តេចតេជោបានសុំអង្វរកដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ជាមួយនឹងការគោរពច្បាប់ចរាចរណ៍ ខណៈសម្តេចកត់សម្គាល់ឃើញថា ចូលឆ្នាំចិន តែស្រវឹងខ្មែរ។ សម្តេចតេជោថា នេះជាមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

សម្តេចបានមានប្រសាសន៍ថា៖ «សូមឱ្យបងប្អូនទទួលការសប្បាយរីករាយ នៅក្នុងឱកាសចូលឆ្នាំចិនវៀតណាម ដែលអ្នកសែស្រឡាយចិនសប្បាយរីករាយទៅ តែធ្វើម៉េចកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។

ជាមួយគ្នានេះសម្តេចក៏បានអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គិភ័យដែលកើតឡើងដោយសារការធ្វេសប្រហែសលើការសែនទេវតា និងសែនដូនតា។
សូមបញ្ជាក់ថា, នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គឺជាថ្ងៃចូលឆ្នាំចិន-វៀតណាម ក្នុងនោះ អាជ្ញាធរ សមត្ថកិច្ច បានយកចិត្តទុកដាក់ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ រៀបចំចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ដែលទៅកម្សាន្តតាមតំបន់ទេសចរណ៍នានា និងមិនអនុញ្ញាតអោយមានការអុជ ឬបាញ់ផាវឡើយ ។
ដោយសារតែកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឱកាស ធ្វើអោយបងប្អូនប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស មកកម្សាន្តទេសចរណ៍កម្ពុជា ប្រកបដោយសុវត្ថិភាព និងរីករាយបំផុត ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print