ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា ក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាងធិការ និងអនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកនៃក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

នាឱកាសនោះលោកប៊ុន ហុន ប្រធានក្រុមការងារអន្តរ ក្រសួង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ានេះ កន្លងមកបានបើកកិច្ចប្រជុំពិនិត្យ និងភាក្សាជាច្រើនលើករួចមកហើយ នៅថ្ងៃនេះដែរ អង្គប្រជុំនឹងបន្តពិនិត្យពិភាក្សាទៅលើឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ បន្តោងខ្សែក និងខ្សែក្រវ៉ាត់សម្រាប់គោរមងារផ្លូវការរបស់អ្នកឧកញ្ញ៉ានៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះលោក ប៊ុន ហុន បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានជួយជ្រោមជ្រែង ក្នុងការរៀបចំនូវឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ្ញ៉ា ដោយលោកបានបញ្ជាក់ថា ព្រះរាជ្យក្រឹត្យនេះមានភាពចាំបាច់ចំពោះជាតិ គឺ ទី១ដើម្បីធានាបាននូវការរក្សាកេរ្តិ៍ឈ្មោះដល់បុគ្គលដែលជួយដល់ជាតិ ហើយទី២ ធានានូវតម្លៃ នៃការប្រើប្រាស់មុខងារ ពិសេសធ្វើឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយដល់អ្នកប្រើប្រាស់ ហេតុដូចនេះហើយបានជារាជរដ្ឋាភិបាលណែនាំឱ្យមានការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ានេះឡើង។

...

សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា ដែលកំពុងដំណើរការពិនិត្យពិភាក្សានេះ មាន ១០ជំពូក និង២៦មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលទទួល បានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពជា៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print