ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ហ៊ីហោ ក្លូប័លអាប៉ារ៉ែល ចំនួន ២០៩០នាក់ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌការងាររបស់កម្មករអស់រយៈពេល៤ថ្ងៃកន្លងមកហើយ មកដល់ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីពុំមានដំណោះស្រាយក្រោយពីសង្ស័យក្រុមហ៊ុនក្ស័យធុន។
តាមអាជ្ញាធរបានឲ្យដឹងថា ក្រុមហ៊ុនរោងចក្រខាងលើមានកម្មករសរុបចំនួន ២០៩០នាក់បម្រើការងារ ហើយរហូតមកដល់ពេលនេះសង្ស័យរោងចក្រក្ស័យធុន ទើបក្រុមហ៊ុនព្យាយាមរំសាយកម្មករចោលធ្វើឲ្យកម្មករទូទាំងរោងចក្រផ្ទុះកូដកម្មទាមទារលក្ខខណ្ឌការងារគិតមកដល់ថ្ងៃនេះមានរយៈពេល៤ថ្ងៃទៅហើយ តែមិនទាន់មានដំណោះស្រាយនៅឡើយទេ។
តាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រុមហ៊ុនរោងចក្រខាងលើមានកម្មករសរុបចំនួន ២០៩០នាក់បម្រើការងារ ហើយរហូតមកដល់ពេលនេះសង្ស័យរោងចក្រក្ស័យធុន ទើបក្រុមហ៊ុនព្យាយាមរំសាយកម្មករចោល ទើបធ្វើឲ្យកម្មករទូទាំងរោងចក្រផ្ទុះកូដកម្មទាមទារលក្ខខណ្ឌការងារគិតមកដល់ថ្ងៃនេះរយៈពេល៤ថ្ងៃទៅហើយតែមិនទាន់មានដំណោះស្រាយ។
កម្មកររោងចក្រខាងលើបានឲ្យដឹងថា សង្ស័យក្រុមហ៊ុនក្ស័យធុនទើបភាគីរោងចក្រព្យាយាមជម្រុញនិងគម្រាមឲ្យកម្មករផ្តិតមេដៃលាឈប់ពីការងារដោយឥតលក្ខខ័ណ្ឌ តែប្រាក់ឈ្នួលមិនបានទូទាត់ លុយអត្ថប្រយោជន៍ផ្សេងៗឲ្យកម្មករដែលរំលោភទៅលើលក្ខខ័ណ្ឌការងារ និងកិច្ចសន្យាជាមួយកម្មករ។ កម្មករបន្តទៀតថា ទង្វើដោយចេតនារបស់ក្រុមហ៊ុនបែបនេះហើយទើបកម្មករទូទាំងរោងចក្រមិនសុខចិត្តផ្ទុះកូដកម្មតែម្តងអស់រយៈពេល៤ថ្ងៃ ជាប់ៗគ្នាមកហើយនៅតែមិនទាន់មានដំណោះស្រាយកម្មករនៅតែបន្តធ្វើដដែល។
តាមតំណាងកម្មករបានឲ្យដឹងថា ថ្វីបើក្រុមហ៊ុនបានប្រកាសជូនដំណឹងកម្មករកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦កន្លងមករោងចក្រនឹងបិទទ្វាររំសាយកម្មករចោលនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ខាងមុខក៏ពិតមែន។ ប៉ុន្តែអ្វីដែលកម្មករទាមទារសូមឲ្យក្រុមហ៊ុនទូទាត់នោះលុយអតីតភាពលុយអត្ថប្រយោជន៍ផ្សេងៗសូមឲ្យក្រុមហ៊ុនដោះស្រាយជាមុនសិន។
កម្មករនិយាយថា បាតុភាពមិនប្រក្រតីរបស់លក្ខខ័ណ្ឌការងារក្នុងរោងចក្រខាងលើទើបកម្មករនាំគ្នាផ្ទះកូដកម្មតវ៉ានិងមានការចូលរួមពីសហព័ន្ធសហជីពចំនួន២។ ទី១-សហជីពអំណាចយុវជនកម្ពុជា ទី២-សហជីពពលកម្មកម្ពុជាដើម្បីទាមទារលក្ខខ័ណ្ឌចំំនួន៤ចំណុច ៖ ទី១-សូមឲ្យក្រុមហ៊ុនទូទាត់លុយអតីតភាពរបស់កម្មករដែលលើសពី២ឆ្នាំឡើងទៅ។ ទី២-កម្មករដែលមានឈ្មោះត្រូវក្រុមហ៊ុនបញ្ឈប់ក្នុងខែមិថុនា ឆ្នាំ២០១៦ មានចំនួន ៦៣៥នាក់និងកម្មករដែលមានកិច្ចសន្យាសូមឲ្យក្រុមហ៊ុនទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ទី៣-សម្រាប់កម្មការិនីមានផ្ទៃពោះនិងមានកិច្ចសន្យាគ្រប់១ឆ្នាំសូមឲ្យក្រុមហ៊ុនទូទាត់គិត៥០ភាគរយជូនដល់ពួកគាត់។ ទី៤-ក្នុងករណីក្រុមហ៊ុនគ្មានលទ្ធភាព ទូទាត់ប្រាក់បំណាច់ផ្សេងៗជូនកម្មករដូចក្មុងលក្ខខ័ណ្ឌទាមទារនោះសូមឲ្យក្រុមហ៊ុនកុងត្រាការងាររយៈពេល៦ខែជូនកម្មករទាំងអស់គ្នាជាធម្មតាមិនត្រូវបញ្ឈប់កម្មករឡើយ៕
ដោយ៖ សុខាសែនជ័យ
...