កម្មករ​រោង​ចក្រ​ក្លូប័ល​អាប៉ារ៉ែល​ចំនួន​២០៩០​នាក់​បន្ត​ធ្វើ​កូដកម្ម​​សង្ស័យ​ក្រុម​ហ៊ុន​ក្ស័យ​ធុន

ចែករំលែក៖

ភ្នំពេញ​៖ ​កម្មករ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​សំលៀក​បំពាក់​ហ៊ីហោ ក្លូ​ប័ល​អាប៉ារ៉ែល ចំនួន​ ២០៩០​នាក់​​​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​ ភូមិ​ត្រពាំង​ទួល ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារ​របស់​កម្មករអស់​រយៈ​ពេល​៤​ថ្ងៃ​កន្លង​មក​ហើយ​ មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ ​ខែ​មិថុនា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​ពុំ​មាន​ដំណោះស្រាយក្រោយ​ពី​សង្ស័យ​ក្រុម​ហ៊ុន​ក្ស័យ​ធុន​។

តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​រោង​ចក្រ​ខាង​លើ​មាន​កម្មករ​សរុប​ចំនួន​ ២០៩០​នាក់​បម្រើ​ការ​ងារ​ ហើយ​រហូត​មក​​​ដល់​ពេល​នេះ​សង្ស័យ​រោង​ចក្រ​ក្ស័យ​ធុន ​ទើប​ក្រុមហ៊ុន​ព្យាយាម​រំសាយ​កម្មករ​ចោល​ធ្វើ​ឲ្យ​កម្មករ​ទូទាំង​រោង​ចក្រ​ផ្ទុះ​កូដកម្ម​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារ​គិត​មក​ដល់​ថ្ងៃ​នេះ​មានរយៈពេល​៤​ថ្ងៃ​ទៅ​ហើយ​ តែ​មិន​ទាន់​មាន​ដំណោះស្រាយនៅឡើយទេ។

តាម​​អាជ្ញាធរ​មូលដ្ឋានបាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​រោង​ចក្រ​ខាង​លើ​មាន​កម្មករ​សរុប​ចំនួន​ ២០៩០​នាក់​បម្រើ​ការ​ងារ ហើយ​រហូត​មក​ដល់​ពេល​នេះ​សង្ស័យ​រោង​ចក្រ​ក្ស័យ​ធុន ​ទើប​ក្រុមហ៊ុន​ព្យាយាម​រំសាយ​កម្មករ​ចោល​ ទើបធ្វើ​ឲ្យ​កម្មករ​ទូទាំង​រោង​ចក្រ​ផ្ទុះ​កូដកម្ម​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារគិត​មក​ដល់​ថ្ងៃ​នេះ​រយៈពេល​៤​ថ្ងៃ​ទៅ​ហើយ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ។

កម្មករ​រោង​ចក្រ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​សង្ស័យ​ក្រុមហ៊ុន​ក្ស័យធុន​ទើប​ភាគី​រោង​ចក្រ​ព្យាយាម​ជម្រុញនិង​គម្រាម​ឲ្យ​កម្មករ​ផ្តិត​មេ​ដៃ​លាឈប់​ពី​ការ​ងារ​ដោយ​ឥត​លក្ខ​ខ័ណ្ឌ​ ​តែ​ប្រាក់​ឈ្នួល​មិន​បាន​ទូទាត់ ​លុយ​អត្ថប្រយោជន៍​ផ្សេងៗ​ឲ្យ​កម្មករ​ដែល​រំលោភ​ទៅ​លើ​លក្ខ​ខ័ណ្ឌ​ការ​ងារ និង​កិច្ច​សន្យា​ជា​មួយ​កម្មករ​។ ​កម្មករ​បន្ត​ទៀត​ថា ​ទង្វើ​ដោយ​ចេតនា​របស់​ក្រុមហ៊ុន​បែប​នេះ​ហើយ​ទើប​កម្មករទូទាំង​រោង​ចក្រ​មិន​សុខ​ចិត្ត​ផ្ទុះ​កូដកម្ម​តែ​ម្តង​អស់​រយៈពេល​៤​ថ្ងៃ ជាប់ៗ​គ្នា​មក​ហើយ​នៅ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​កម្មករ​នៅ​តែ​បន្ត​ធ្វើ​ដដែល។

តាម​តំណាង​កម្មករ​បាន​ឲ្យ​ដឹង​ថា ​ថ្វី​បើ​ក្រុមហ៊ុន​បាន​ប្រកាស​ជូន​ដំណឹង​កម្មករ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០១៦​កន្លង​មក​រោង​ចក្រ​នឹង​បិទ​ទ្វារ​រំសាយ​កម្មករ​ចោល​នៅ​ថ្ងៃ​ទី​៣១ ​ខែ​តុលា ឆ្នាំ​២០១៦​ ខាង​មុខ​ក៏​ពិត​មែន។​ ប៉ុន្តែ​អ្វី​ដែល​កម្មករ​ទាម​ទារ​សូម​ឲ្យ​ក្រុមហ៊ុន​ទូទាត់​នោះ​លុយ​អតីត​ភាពលុយ​អត្ថប្រយោជន៍​ផ្សេងៗ​សូម​ឲ្យ​ក្រុមហ៊ុន​ដោះ​ស្រាយ​​ជា​មុន​សិន។

កម្មករ​និយាយ​ថា​ បាតុភាព​មិន​ប្រក្រតី​របស់​លក្ខខ័ណ្ឌ​ការ​ងារ​ក្នុង​រោង​ចក្រ​ខាង​លើ​ទើប​កម្មករ​នាំ​គ្នា​ផ្ទះ​កូដកម្ម​តវ៉ា​និង​មាន​ការ​ចូល​រួម​ពី​សហព័ន្ធសហជីព​ចំនួន​២​។ ​​ទី​១-​សហជីព​អំណាច​យុវជន​កម្ពុជា ទី​២-​សហជីព​ពលកម្ម​កម្ពុជា​ដើម្បី​ទាម​ទារ​លក្ខខ័ណ្ឌ​ចំំនួន​៤​ចំណុច ៖ ទី១-សូម​ឲ្យ​ក្រុមហ៊ុន​ទូទាត់​លុយ​អតីត​ភាពរបស់​កម្មករដែល​លើស​ពី​២​ឆ្នាំ​ឡើង​ទៅ។ ទី២-​កម្មករ​ដែល​មាន​ឈ្មោះ​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០១៦​ មាន​ចំនួន ​៦៣៥​នាក់​និង​កម្មករ​ដែល​មាន​កិច្ច​សន្យា​សូម​ឲ្យ​ក្រុម​ហ៊ុន​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​។ ​​ទី​៣-​សម្រាប់​កម្មការិនីមាន​ផ្ទៃ​ពោះ​និង​មាន​កិច្ច​សន្យា​គ្រប់​១​ឆ្នាំ​សូម​ឲ្យ​ក្រុមហ៊ុន​ទូទាត់​គិត​៥០​ភាគ​រយ​ជូន​ដល់​ពួក​គាត់​។ ទី៤-ក្នុង​ករណី​ក្រុមហ៊ុន​គ្មាន​លទ្ធភាព ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ​ជូន​កម្មករ​ដូច​ក្មុង​លក្ខខ័ណ្ឌ​ទាម​ទារ​នោះ​សូម​ឲ្យ​ក្រុម​ហ៊ុន​កុង​ត្រា​ការ​ងារ​រយៈ​ពេល​៦​ខែ​ជូន​កម្មករ​ទាំង​អស់​គ្នា​ជា​ធម្មតាមិន​ត្រូវ​បញ្ឈប់​កម្មករ​ឡើយ​៕

image1

image2

image3

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print