រយៈពេល៤ថ្ងៃនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការស្រាវជ្រាវតាមចាប់ខ្មាន់កាំភ្លើងបាញ់បុរសម្នាក់ឲ្យរបួសបានហើយ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌពោធិ៍សែនជ័យក្រោមការបញ្ជាផ្តល់របស់លោក យឹម សារ៉ាន់​ អធិការខណ្ឌបានស្រាវជ្រាវរកមុខ ខ្មាន់កាំភ្លើងដែលបាន បាញ់ប្រហារបុរសម្នាក់ ពេលកំពុងនៅមុខផ្ទះបណ្តាលឲ្យធ្លាយភ្លៅ​ កាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខដេប៉ូឈើ ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់វេលារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រូវបាននគរបាកខណ្ឌពោធិ៍សែនជ័យធ្វើឃាត់ខ្លួននៅចំណុចនៅផ្ទះជនបង្ក ក្នុងសង្កាត់សំរោងក្រោម។

ជនរងគ្រោះមានឈ្មោះ សុខ ចិន អាយុ៣៨ឆ្នាំ មានមុខរបរជាកម្មករឈើ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ។ ចំណែកជនបង្កឈ្មោះ ឆាង វណ្ណា អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែន​ជ័យ។

គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងគ្មីគ្នា២នាក់ទៀតបាននាំគ្នាអង្គុយលេងនៅលើផ្លូវរទេះភ្លើងកន្លែងកើតហេតុ ខណៈជជែកគ្នាលេង ស្រាប់តែមានបុរស២នាក់ជិះម៉ូតូម៉ាកស្តុបពី ពណ៌ស មិនចាំស្លាកលេខ ជិះទិសដៅពីទៅកើត ទំនងជាមានស្ថានភាពស្រវឹងស្រាផងនោះ ដោយបានជិះកិនឈើដែលនៅមុខដេប៉ូ ហើយក៏បានស្រែកជេរគេឯង លឺដូច្នេះជនរងគ្រោះក៏បានរើសដុំថ្មស្ទុះទៅតែម្នាក់ គប់សំដៅទៅបុរស២នាក់ខាងលើ ។ ប្រភពបន្តថា ដោយទំនងជាខឹងនឹងជនរងគ្រោះពួកគេម្នាក់ក្នុងចំណោម២នាក់ បានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់មកលើជនរងគ្រោះ៣គ្រាប់ បណ្តាលឱ្យរងរបួសចំជើងខាងឆ្វេងចំនួន១គ្រាប់ រួចជិះគេចខ្លួនបាត់តែម្តង ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះ ។

លោកយឹមសារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា​ លុះរហូតមកដល់រសៀលថ្ងៃទី៧ ​ខែមិថុនា ​ឆ្នាំ​២០១៦​ ដោយមានការបញ្ជាពីលោកនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ ទើបលោកបានបើកការស្រាវជ្រាវរហូតទៅដល់ធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីបន្តទៀត៕

a9aeff82-f855-417b-97ee-1fa6306777c1

image2

image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print