សែនចិនស្រវឹងខ្មែរ ! បើកឡានបុកគ្រឿងចក្រអ៊ុតផ្លូវកៅស៊ូ បណ្តាលឱ្យខូចខាតខ្លួនឯង សូមទោស ហើយយកឡានទៅជុសជុល !

ចែករំលែក៖

ខេត្តបាត់ដំបង ទាំងកណ្តាលថ្ងៃត្រង់ បុរសម្នាក់បើកឡានក្នុងស្ថានភាពស្រវឹង ក៏ទៅកៀរ គ្រឿងចក្រអ៊ុតផ្លូវកៅស៊ូរបស់ក្រុមហ៊ុន១ នៅស្រុកសង្កែ ខេត្តបាត់ដំបង ប៉ុន្តែអ្នកបើកបររថយន្តដឹងខ្លួនឯងខុស ក៏ចុះមកសូមទោសខាងអ្នកបើកបរគ្រឿងចក្រ មិនអោយមានបញ្ហាអីវែងឆ្ងាយ ក៏សុំឡានយកទៅជុសជុលខ្លួនឯង

ករណីឡានបើកកៀរគ្រឿងចក្រ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកសង្កែខេត្តបាត់ដំបង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ អស់មួយចំហៀងធំផងដែរ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដបង្កហេតុ រងការខូចខាតនោះ ម៉ាក Camry ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2AI-5494 ខណៈបុកគ្រឿងចក្រកំពុងអ៊ុតធ្វើផ្លូវ មិនមែនបុកឡានដឹកគ្រឿងចក្រទេ ជៀសវាងការយល់ច្រឡំ

ម្ចាស់ខាងគ្រឿងចក្របានបញ្ជាក់ថា អ្នកបើកបររថយន្ត គាត់ស្រវឹង ហើយបើកមកកៀរគ្រឿងចក្រ រួចគាត់ក៏សូមទោស ដោយមិនបាច់វែកញែករកខុសត្រូវអីទេ គឺគាត់សុំយកឡានទៅធ្វើជុសជុលដោយខ្លួនឯងចុះ ដូច្នេះខាងគ្រឿងចក្រក៏ឯកភាព ខណះឃើញគាត់ស្រវឹងទោទន់ទៅហើយ។

ខាងតំណាងក្រុមហ៊ុន បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»នៅល្ងាចថ្ងៃទី២១ ខែមករាឆ្នាំ២០២៣ ថា៖ ឡានមកបុកគ្រឿងចក្រ ហើយម្ចាស់សុំតែរួចខ្លួន ដើម្បីយកឡានទៅធ្វើ បែជាមានការផ្សាយពីករណីកើតហេតុខាងលើទៅវិញ ថា ឡានដឹកគ្រឿងចក្របុករថយន្ត ? តាមពិតឡានទេ ទៅបើកបុកគ្រឿងចក្រកំពុងអ៊ុតធ្វើផ្លូវ

ខាងបុគ្គលិកបានប្រាប់គាត់ថា អ្នកបើកបរឡាន គាត់ស្រវឹងនិយាយមិនចង់រួចផង ទើបមានការយោគយល់គ្នាទៅ គឺគាត់សុំត្រឹមយកឡានទៅជុសជុលខ្លួនឯង

...

ដោយ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print