ហេតុអ្វី គិតខ្លីម្ល៉េះ បានជាក្មេងស្រីម្នាក់ អាយុប្រហែល១៥ឆ្នាំ បានឡើង លើ ដំបូល ផ្ទះចង់ លោតស.ម្លាប់ខ្លួន ខណះឪពុកម្តាយបង្ខំអោយយកប្តី ?

ចែករំលែក៖

ភ្នំពេញ មានក្មេងស្រីម្នាក់អាយុប្រហែល១៥ឆ្នាំ  បានឡើង លើ ដំបូល ផ្ទះ  ចង់ លោតសម្លាប់ខ្លួន ស្ថិតនៅផ្លូវលេខ   ក្នុង បុរីពិភពថ្មី ចំការដូង  ខណ្ឌដង្កោ  រាជធានីភ្នំពេញ នាល្ងាច ថ្ងៃ ទី ២២  ខែមករា  ឆ្នាំ ២០២៣នេះ បណ្តាលអោយមានការភ្ញាក់ផ្អើល អ្នកភូមិ ជិតខាង អ្នកដំណើរ តាមផ្លូវ មើលព្រោងព្រាត។

លោកវរសេនីយ៍ឯក  ជឹម  ស៊ីថា  អធិការនគរបាលខណ្ឌដង្កោ  ថ្លែងប្រាប់ អង្គភាព សារព័ត៌មាន  ថា  ក្មេងស្រីរូបនេះ  ត្រូវបានកងកម្លាំងរបស់លោកជួយសង្គ្រោះរួចហេីយ   មិនបណ្តាលអោយគ្រោះថ្នាក់អ្វីទេ។

បើតាម  ក្មេងស្រីដែលមានទីលំនៅ  ស្រុកអង្គស្នួល  ខេត្តកណ្តាល  បញ្ជាក់ប្រាប់សមត្ថកិច្ច  ថា  មូលហេតុដែល  ខ្លួនជាក្មេងស្រី  ចង់លោតសម្លាប់ខ្លួន  នេះ  គឺ  ដោយសារឪពុកម្តាយបង្ខំអោយមានប្តី  តែខ្លួនមិនព្រម៕

...

ដោយ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print