ការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជារវាងឆៃនីសតៃប៉ិ បានចាប់ផ្ដើមហើយនៅពហុកីឡាដ្ឋានជាតិអូឡាំពិក

ចែករំលែក៖

ភ្នំពេញ៖ ការកួតវិលជុំសន្សំពិន្ទុក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារវាងឆៃនីសតៃប៉ិ បានចាប់ផ្ដើម ជាមួយនិងការគាំទ្រពីទស្សនិកជនកម្ពុជារាប់ម៉ឺននាក់ បន្ទាប់ពីការប្រកួតកន្លងទៅក្នុងទឹកដីចៃនីសតៃប៉ិ ដោយគ្រាប់បាល់បញ្ចូលទីចំនួន ២ទល់២ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ។

ការប្រកួត រវាងក្រុម ជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិតៃប៊ិបានធ្វើឲ្យក្តៅម៉ាស៊ីនតាំងពី៦នាទីដំបូងនៃតង់ទី១ ដោយការទាត់បាល់ហ្វ្រីឃីតរបស់ក្រុមចិនតៃប៊ិបន្តក់ចូលសំណាញ់ទី កម្ពុជា ធ្វើឲ្យ សួ​យ៉ាទីគាំងហើយនៅនាទីទី៨ កែវ សុខផេង ធ្វើបានសម្រេច១គ្រាប់វិញដោយការបោះបាល់ពីកីឡាករ ចាន់ វឌ្ឍនាការ មកឲ្យកែង សុខផេង តាម​ស្មើ​ ១-១ ។ ជាថ្មីម្តងទៀត ក្រុមចិនតៃប៊ិបានបន្ត​នាំ​មុខក្រុមកម្ពុជា នៅ​ចន្លោះនា​ទី​ទី២៣ប៉ុន្តែក្រោយមកកីឡាករឈិន ឈឿន ធ្វើបានសម្រេច១គ្រាប់តាមស្មើវិញនៅនា​ទី​ទី៣២ ដោយសហការគ្នាបានល្អ ជាមួយកីឡាករចាន់ វឌ្ឍនាការ និងកែវ សុខផេង។ អ្វីដែលគូឲ្យសោគស្តាយសម្រាប់ក្រុមកម្ពុជានោះគឺ នៅក្នុងតង់ទី២ មានឱកាសរកគ្រាប់បាល់បន្ថែមនាំមុខក្រុមម្ចាស់ផ្ទះចិនតៃប៊ិ ៣-២ទៅហើយ ប៉ុន្តែជាអកុសល កីឡាករ ចាន់ វឌ្ឍនាកា ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ហើយត្រូវចំណាយកីឡាករ ធារី ចន្ថាប៊ីន ​​ទទួលពិន័យ​កាត​ក្រហម​(កាត​លឿង​ពីរ​ដង) ​នៅ​នា​ទី​ទី ៥៥ទៀត ។ សម្រាប់ការប្រកួតក្នុងតង់ទី២នេះ កីឡាករទាំងសងខាងសុទ្ធតែមានរបួសរៀងៗខ្លួន ។ ចំណែកឯកីឡាករម្ចាស់ផ្ទះ ចិនតៃប៊ិឈ្មោះ Chen Hao-wei ក៏ត្រូវរងពិន័យកាតក្រហម ពីលោកអាជ្ញាកណ្តាលជនជាតិឥណ្ឌា ​នៅ​នា​ទី​ទី ៧៥ ដែល​ធ្វើ​​ឲ្យ​ក្រុមទាំង២មានកម្លាំង​ស្មើ​គ្នា។

គួបញ្ជាក់ថា ការ​ប្រកួត​ជើង​ទី២ នឹង​ធ្វើ​​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិកវេលា​ម៉ោង ៦ កន្លះ​ល្ងាច​ថ្ងៃ​ទី ៧ ខែមិថុនា ឆ្នាំ២០១៦ នេះ។ ​​​សំបុត្រ​មានដាក់លក់ចាប់ពីថ្ងៃទី៤ ខែមិថុនា តទៅ នៅបញ្ជរលក់សំបុត្រ ក្នុងតម្លៃ១ម៉ឺនរៀល និង៥ពាន់រៀល ៕

4

3

2

1

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print