ផ្ទុះមីនតោនទាំងយប់ពេលកំពុងភ្ជួរដីចម្ការបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះវិហារ៖ មីននៅតែជាបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជារឿយៗ។ ជាក់ស្ដែងហេតុការណ៍ផ្ទុះមានមួយបានកើតឡើងដែលបណ្ដាលឲ្យយុវជនម្នាក់រករបួស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

យោងតាមអាជ្ញាធរមីន បានអោយដឹងថា យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងជិត ៨ យប់ មានហេតុការណ៍ផ្ទុះមីនតោនមួយបានកើតឡើង ដែលបណ្តាលឱ្យជនយុវជនឈ្មោះ សៀក គឹមហុង អាយុ២០ឆ្នាំ បានរងរបួសធ្ងន់។ ប្រភពបានឱ្យដឹងថា យុវជនខាងលើបានភ្ជួរដីចំការតាមរយៈត្រាក់ទ័រ១គ្រឿងហើយក៏បណ្ដាលឲ្យផ្ទុះមានតែម្ដង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនិងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកជាំក្សាន្ត។

...

អាជ្ញាធរទទួលបន្ទុកផ្នែកដោះមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print