បើកឡានកៀរគ្នា ក្រឡាប់ទាំងព្រឹក តែម្តងនៅលើកំណាត់ផ្លូវជាតិ៤ ចន្លោះគីឡូម៉ែត្រ លេខ ១៦៥-១៦៦

ចែករំលែក៖

ខេត្តព្រះសីហនុ  : បើកឡានកៀរគ្នា ក្រឡាប់ទាំងព្រឹក តែម្តងនៅលើកំណាត់ផ្លូវជាតិ៤ ចន្លោះគីឡូម៉ែត្រ លេខ ១៦៥-១៦៦ បណ្តាលអោយ ឡាន HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-4217 ដែលមានទិសដៅ ពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បានឡើងវ៉ាជែង និងកៀរឡាន LEXUS  RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2I-4294 ដែលមានទិសដៅស្របគ្នា បណ្តលឲ្យ ក្រឡាប់ធ្លាក់ផ្លូវ របួស ៣នាក់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង០០ នាទីព្រឹកព្រលឹម  លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ ១៦៥-១៦៦ ស្ថិតនៅ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ។

មកទល់នឹងពេលនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់លម្អិត អំពីស្ថានភាពអ្នករងរបួសមានចំនួនប៉ុន្មាននាក់ ហើយខូចខាចដល់កម្រិតណានៅឡើយទេ។ គ្រាន់តែសង្ស័យថា អាចនឹងមានភាគី អ្នកបើកបរឡានមួយណា អាចលក់មួយភាំង ខណៈបើកបរនៅពេលយប់ ហើយត្រូវរងគ្រោះថ្នាក់ចរាចរណ៍នៅម៉ោង 6:00 ព្រឹក។ 

សូមបងប្អូន បើកបរមានការប្រុងប្រយ័ត្ន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា យោគយល់គ្នា កុំប្រជែងគ្នា ចំពោះផ្លូវដែលមានឧបសគ្គ ដើម្បីការពារអាយុជីវិតខ្លួនឯង និងការពារអាយុជីវិតអ្នកដទៃ ឱ្យស្របនឹងទិសស្លោកដែលបានលើកឡើងថា (ថ្ងៃនេះនឹងថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍) ។ បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍ ដែលគេនិយមហៅថាឃាតករតាមដងផ្លូវ បានឆក់យកជីវិតមនុស្សជាច្រើននាក់ក្នុងមួយថ្ងៃមួយថ្ងៃ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print