អាមេរិក៖ ចំនួនកាំភ្លើងប្រើប្រាស់ ច្រើនជាងចំនួនពលរដ្ឋ ជាហេតុបង្កឱ្យមានការបាញ់ប្រហារសម្លាប់មនុស្សច្រើនបំផុត

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះថា ខ្មាន់កាំភ្លើងម្នាក់ដែលបានសម្លាប់មនុស្សចំនួន១០នាក់នៅឯសាលរាំរបាំបាឡេមួយក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ស្ថិតនៅក្បែរទីក្រុងឡូសអេនជឺឡេស (Los Angeles) នៃសហរដ្ឋអាមេរិក ក្រោយមកក៏បានបាញ់សម្លាប់ខ្លួនឯងដែរ។

លោក រ៉ូបឺត លូណា (Robert Luna) មេបញ្ជាការប៉ូលិសក្រុង Los Angeles បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ហេតុផលនៃការបាញ់ប្រហារនេះមិនត្រូវបានគេដឹងនោះទេ។ លោកបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ ហ៊ូ ខេនត្រាន (Huu Can Tran) អាយុ ៧២ឆ្នាំ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម។ ខ្មាន់កាំភ្លើងបានប្រើកាំភ្លើងបាញ់ខ្លួនឯង នៅពេលដែលប៉ូលិសចូលទៅជិតឡានពណ៌សដែលកំពុងបើកបរក្នុងចម្ងាយប្រហែល៣៤គីឡូម៉ែត្រពីទីតាំងបាញ់ប្រហារនៅឯ Star Ballroom Dance Studio ក្នុងឧទ្យាន ម៉ុនតឺរ៉េ ផាក (Monterey Park)។
សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលមានជនស៊ីវិលមានកាំភ្លើងច្រើនជាងចំនួនប្រជាជនអាមេរិកទាំងមូល។ ក្នុងចំណោមពលរដ្ឋអាមេរិក១០០ នាក់គឺមានកាំភ្លើងដល់ទៅ១២០ ដើម ។ សហរដ្ឋអាមេរិកមានអត្រាមនុស្សឃាតដោយកាំភ្លើងខ្ពស់បំផុតនៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍ គឺប្រហែល ៤នាក់ក្នុងមនុស្ស ១០០.០០០នាក់គឺខ្ពស់ជាង ១៨ដងនៃអត្រាជាមធ្យមនៅក្នុងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។
ទោះជាយ៉ាងណាក៏ដោយ ក៏ជនជាតិអាមេរិកជាច្រើនចាត់ទុកសិទ្ធិក្នុងការកាន់អាវុធ (សរសេរក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក) ថាមិនអាចរំលោភបាន។ ប៉ុន្តែអ្នករិះគន់វិសោធនកម្មទីពីរនិយាយថា សិទ្ធិគំរាមកំហែងជាសិទ្ធិមួយទៀត គឺសិទ្ធិរស់នៅ។ មានន័យថា «សិទ្ធិប្រើប្រាស់កាំភ្លើងបានគំរាមដល់ដល់សិទ្ធិរស់នៅ»។
គ្មានប្រទេសអភិវឌ្ឍន៍ណាមួយមានការបាញ់ប្រហារទ្រង់ទ្រាយធំដូចគ្នានឹងសហរដ្ឋអាមេរិកទេ។ ក្នុងរយៈពេលតែ២៣ថ្ងៃ នៃឆ្នាំថ្មីឆ្នាំ 2023 យ៉ាងហោចណាស់មានការបាញ់ប្រហារដ៏ធំចំនួន៣៦ករណីនៅសហរដ្ឋអាមេរិក នេះបើយោងតាមអង្គការមិនរកប្រាក់ចំណេញ Gun Violence Archive ។
យោងតាមការស្ទាបស្ទង់ អាវុធធុនតូច (SAS) ដែលមានមូលដ្ឋាននៅប្រទេសអាមេរិក មានកាំភ្លើងចំនួន 120 ដើមសម្រាប់ជនជាតិអាមេរិក 100 នាក់។ គ្មានប្រទេសណាមានកាំភ្លើងស៊ីវិលជាងប្រជាជនអាមេរិកទេ។ ខណៈពេលដែលវាពិបាកក្នុងការគណនាឲ្យបានត្រឹមត្រូវនូវចំនួនអាវុធដែលគ្រប់គ្រងដោយជនស៊ីវិល ដោយសារតែកត្តាជាច្រើន (រួមទាំងអាវុធដែលមិនបានចុះបញ្ជី ការជួញដូរខុសច្បាប់ និងជម្លោះជាសកល)។ អ្នកស្រាវជ្រាវ SAS បានប៉ាន់ប្រមាណថា ជនជាតិអាមេរិកមានកាំភ្លើង៣៩៣លានដើម ក្នុងចំណោមអាវុធស៊ីវិល៨៥៧ លានដើមដែលប្រើប្រាស់នៅលើពិភពលោកនាពេលបច្ចុប្បន្ន ឬប្រហែល 46% នៃឃ្លាំងអាវុធស៊ីវិលរបស់ពិភពលោក។
យោងតាមការស្ទង់មតិនៅខែតុលា ឆ្នាំ 2020 ដោយក្រុមហ៊ុនវិភាគ និងប្រឹក្សាអាមេរិក Gallup ប្រហែល 44% នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិករស់នៅក្នុងគ្រួសារដែលមានកាំភ្លើង ហើយប្រហែលមួយភាគបីមានកាំភ្លើងផ្ទាល់ខ្លួន។
យោងតាមលោក Zachary Elkins សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Texas (និងជានាយកនៃគម្រោង Comparative Constitutions) ប្រទេសមួយចំនួនមានអត្រាកម្មសិទ្ធិកាំភ្លើងខ្ពស់ដោយសារតែការស្តុកទុកដោយខុសច្បាប់ពីជម្លោះកន្លងមក។ ប្រទេសមួយក្នុងចំណោមប្រទេសចំនួនបីក្នុងពិភពលោក ដែលវាជាសិទ្ធិក្នុងរដ្ឋធម្មនុញ្ញក្នុងការកាន់ (ឬរក្សា) អាវុធ៕ ដោយធីរីណា

...

រូប​ថត​ :  tienphong.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print