ឃាតករ ដងផ្លូវ ឆក់ជីវិតមន្ត្រីយោធា និង​ជា​គ្រូ​បង្គោល​ក្បាច់គុន​ល្បុក្កតោ​នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១

ចែករំលែក៖

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ឃាតករ ដងផ្លូវ បានសម្លាប់មនុស្សជាច្រើនក្នុង១ថ្ងៃៗ ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។ ជាក់ស្តែងថ្មីៗនេះ គួររន្ធត់ពន់ពេក ខណៈមន្ត្រីយោធា និង​ជា​គ្រូ​បង្គោល​ក្បាច់គុន​ល្បុក្កតោ​នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១​ បាន​បាត់បង់ជីវិត បន្ទាប់ពី​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​រវាងម៉ូតូបុកជាមួយម៉ូតូ ពេល​ជនរងគ្រោះ​ចេញពី​អង្គភាព​ទៅ​លេង​​ផ្ទះ​គូ​ដណ្តឹង​នៅ​ស្រុក ។ ចំណែកភាគី​ខាង​ម៉ូតូ​មួយគ្រឿង​​ទៀត​បាន​រងរបួសធ្ងន់​​ម្នាក់ ​និង​​បាត់បង់ជីវិត​ម្នាក់ផងដែរ​ ។​
បើតាមសមត្ថកិច្ច បានអោយដឹង ថា, ​ហេតុការណ៍​​ខាងលើនេះ​បានកើតឡើង​កាលពី​យប់​​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៣ នៅ​ភូមិ​គោក​ក្រោល ឃុំ​ស្រៈ​ជីក ស្រុក​ភ្នំស្រុក ​​ខេត្តបន្ទាយមានជ័យ ។​

សមត្ថកិច្ចបានបញ្ជាក់ប្រាប់សារព័ត៌មានថា, ជន​រង​គ្រោះ​​ទាំង៣នាក់​ខាងលើ​រួម​​មាន​:
១-ឈ្មោះ ស៊ុន សម្បត្តិ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ ជា​មន្ត្រី​យោធា​កងពលតូច​ថ្មើរជើង​លេខ​៥១ រស់នៅ​ភូមិ​រំភើយ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេត្រ​ព្រះ​ ​ខេត្តបន្ទាយមានជ័យ ​ជា​អ្នក​​ម៉ូតូ​​មួយគ្រឿង​ម៉ាកហុងដា​ឌ្រី​ម ​ពាក់​ផ្លា​ក់​លេខ​ សៀមរាប​ 1C-9304 (​បានស្លាប់​) ។
២-​ឈ្មោះ ប្រោ​ង ឈិ​ន​ឡុ​ង ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ស្មាច់ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រ​ព្រះ ​ខេត្តបន្ទាយមានជ័យ (បានស្លាប់) ។
និង​​៣-​ឈ្មោះ ហ៊ា​ង អួ​ង ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ​រស់នៅ​ភូមិ​ជាមួយ​គ្នា​ (​រង​របួសធ្ងន់​បាក់ជើង​ស្តាំ​) ។​
ជនរងគ្រោះទាំង​​​២នាក់​ជិះម៉ូតូ​មួយគ្រឿង​​ម៉ាក​ហុងដា​ឌ្រី​ម ​ពាក់​ផ្លា​ក់​លេខ​បន្ទាយ​មាន​ជ័យ​ 1H-2608​ ។​
បើតាមមន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា មុនពេលកើតហេតុ ជនរងគ្រោះជា​មន្ត្រី​យោធា ​បាន​ជិះម៉ូតូ​ចេញពី​អង្គភាព​កងពលតូច​ថ្មើ​ជើង​លេខ​៥១ ក្នុង​គោលបំណង​ធ្វើដំណើរ​ទៅ​លេង​​ផ្ទះ​​គូ​ដណ្តឹង​នៅ​ស្រុក​ភ្នំស្រុក ​លុះ​មក​ដល់​ចំណុច​ផ្លូវ​ចូល​ស្រុក​ភ្នំស្រុក​ ​ស្រាប់តែមានយុវជន​​២នាក់​ជិះ​​​ម៉ូតូ​​មួយគ្រឿង ​ធ្វើដំណើរ​ក្នុង​​ទិ​ស​ដៅ​បញ្ច្រាស​គ្នា​បាន​បុកគ្នា​យ៉ាង​​ពេញទំហឹង​ បណ្តាលឱ្យ​​មន្ត្រី​យោធា​ស្លាប់ភ្លាម​ៗនៅនឹង​កន្លែងកើតហេតុ ​​។ ចំណែកភាគីខាង​យុវជន​ទាំង​២នាក់ បាន​រងរបួសធ្ងន់ និង​ត្រូវ​បញ្ជូន​​សង្គ្រោះ​ទៅ​មន្ទី​ពេទ្យ ក្រោយមក​បាន​​ស្លាប់​ម្នាក់​​។
សមត្ថកិច្ចបានបញ្ជាក់ថា, បច្ចុប្បន្ន សពមន្ត្រី​យោធា​ម្នាក់​កំពុង​ធ្វើបុណ្យ​នៅ​ភូមិ​រំភើយ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ និង​មាន​​ការ​ចូលរួម​រំលែក​ទុក្ខ​​ដ៏សែនក្រៀមក្រំនេះ ពី​សាច់ញាតិ​បងប្អូន​មិត្តភក្តិ​ មិនគួរណាជួប ឧប្បត្តិហេតុបែបនេះសោះ ដែលចំថ្ងៃសែនចិននោះតែម្តង ។

​សូម​បញ្ជាក់​ថា ​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន សម្បត្តិ ​មាន​ឋានន្តរស័ក្តិ​ព្រិ​ន្ទ​បាល​ឯក​ និង​ជា​គ្រូ​បង្គោល​ក្បាច់គុន​ល្បុក្កតោនៃ​​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៥១​ ​បាន​ចូល​បម្រើ​ជា​យោធា​​អស់​រយៈពេល​៥​ទៅ​៦​ឆ្នាំ​កន្លងមកហើយ និង​មាន​គូ​ដណ្តឹង​នៅ​ស្រុក​ភ្នំស្រុក ខខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នគាត់ត្រូវបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យសាច់ញាតិក្រុមគ្រួសារ និងគូរដណ្ដឹងរបស់គាត់ មានទុកជាទម្ងន់ ខណៈបាត់បង់សមាជិក និងមនុស្សជាទីស្រឡាញ់របស់ខ្លួន ត្រឹមតែមួយពពិ្រចភ្នែក។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនយើង និងដើម្បីអាយុជីវិតអ្នកដទៃ ។ ពិសេសត្រូវចងចាំ នូវទិសស្លោកមួយដែលបានលើកឡើងថា, (ថ្ងៃនេះ និងថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍) ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print