ស្នូផ្ទុះអាវុធ៥គ្រាប់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្តកិច្ចចុះអន្តរាគមន៍ទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយដោយសារតែគេបានឃើញរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបើកមកឈប់តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្តិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបានបាញ់ចំនួន៥គ្រាប់ ឡើងលើ ហើយបានបើកគេចបាត់ បង្កអោយមានការណ៍ភ្ញាក់ផ្អើលដល់សមត្តកិច្ចចុះមកអន្តរាមន៍ទាំងកណ្តាលយប់ កាលពីវេលាម៉ោង២២និង៥០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥។

តាមសាក្សីដែលនៅជិតកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញមានភ្លើងរថយន្តមួយគ្រឿង ដោយមិនស្គាល់ម៉ាក បានបើកចេញពីម្តុំបូរីសន្តិភាព២ ធ្វើដំណើតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុក៏បានដកកាំភ្លើងមិនស្គាល់ម៉ាក ហើយបាញ់ឡើងលើចំនួន៥គ្រាប់ បង្កអោយមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាភ័យស្លន់ស្លោ ស្មានថាមានគេបាញ់គ្នា រួចបានបើកទៅបាត់។
សាក្សីដដែលបានបន្តថា ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ក៏បានរាយការណ៍ទៅសមត្តកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុទាំងយប់ តែពេលមកដល់បានគ្រាន់តែមករកសំបកគ្រាប់តែប៉ុណ្ណោះ ព្រោះជនបង្កបានបើករថយន្តទៅបាត់៕សុខា សែនជ័យ

20150728-062014.jpg

...

20150728-062023.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print