នៅពេលនេះ មានពលរដ្ឋរាប់សែននាក់កំពុងតែរង់ចាំមើលលទ្ធផលនៃការស្រាវជ្រាវករណីយន្តហោះជួបបញ្ហាម៉ាស៊ីន (ខូចម៉ាស៊ីន) ពេលកំពុងតែហោះហើរនៅលើអាកាស។ នៅពេលនេះមានពលរដ្ឋជិត ២សែននាក់កំពុងតែតាមដានការហោះហើរនៅលើគេហទំព័រ Flight Rada ។
បច្ចុប្បន្ន ក្រុមហ៊ុនហោះហើរនៅជុំវិញពិភពលោកកំពុងដំណើរការល្អប្រសើរឡើងវិញ ក្រោយពេលចិនបានបើកវិស័យទេសចរណ៍ ឡើងវិញ ហើយអ្នកដំណើរជាច្រើនបានកក់សំបុត្រយន្តហោះសម្រាប់ដំណើរកម្សាន្ត ។ ការប្រឈមបញ្ហាគ្រឿងម៉ាស៊ីនក្នុងពេលនេះ គឺជាសញ្ញាមិនល្អឡើយសម្រាប់ ក្រុមហ៊ុនយន្តហោះ Qantas ។
គេហទំព័រ Daily Mail បានផ្សាយថា ការហោះហើររបស់ក្រុមហ៊ុន Qantas ឆ្ពោះទៅកាន់ទីក្រុងស៊ីដនី បានវិលត្រលប់ទៅប្រទេសហ្វីជីវិញ ជាការប្រុងប្រយ័ត្ន បន្ទាប់ពីអាកាសយានិកបានទទួលរបាយការណ៍អំពីផ្សែងនៅក្នុងកាប៊ីន។
ឧបទ្ទវហេតុកាលពីល្ងាចថ្ងៃអាទិត្យទី២២ខែមករានេះ គឺជាបញ្ហាលើកទី៥ ដែលក្រុមហ៊ុននេះជួបប្រទះក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។ ពីឡុតយន្តហោះ Boeing 737 នៃជើងហោះហើរ QF102 ចេញពីទីក្រុង Nadi នៃប្រទេសហ្វីជីឆ្ពោះទៅកាន់ទីក្រុង ស៊ីដនី បានស្នើសុំចុះចត ប៉ុន្តែមិនប្រកាសអាសន្នទេ។
ការចង្អុលបង្ហាញដំបូងគឺថា ផ្សែងមានជាប់ទាក់ទងនឹងឡ នៅក្នុងផ្ទះបាយរបស់យន្តហោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ផ្សែងបានរលាយបាត់ទៅ ហើយគ្មាននរណាម្នាក់រងផលប៉ះពាល់ឡើយ។ ឧប្បត្តិហេតុនេះកើតឡើង បន្ទាប់ពីព្រឹត្តិការណ៍កាលពីប៉ុន្មានថ្ងៃមុន។
កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមករា ក្រុមហ៊ុន Qantas និយាយថា ជើងហោះហើរ QF101 ដែលជាយន្តហោះ Boeing 737 ឆ្ពោះទៅទីក្រុង Nadi បានបកត្រលប់ទៅទីក្រុងស៊ីដនីវិញ បន្ទាប់ពីមានបញ្ហាមេកានិច។
មួយថ្ងៃក្រោយមក ជើងហោះហើររបស់ក្រុមហ៊ុន Qantas ចំនួនបីទៀតក៏បានហោះបកមកវិញផងដែរ៕ ដោយធីរីណា
រូបថត : nhanquyen.vn