រតនគិរី: នៅវេលាម៉ោងប្រមាណ៩:៥០នាទី យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ មានក្រុមចោរប្លន់ចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម វែងមួយដើម បានចូលទៅបាញ់ប្លន់ យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិទទឹង ឃុំរបាំង ស្រុកលំផាត់ ខេត្តរតនគិរី ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ បូរិន អាយុ២៧ឆ្នាំ ត្រូវក្រុមចោរបាញ់ធ្លាយពោះ រងរបួសធ្ងន់ ហើយចោររត់គេចខ្លួនអស់។
ក្រុមចោរបានប្លន់យកលុយពីជនរងគ្រោះ ប្រមាណ២ពាន់ដុល្លារ និងទ្រព្យសម្បត្តិមួយចំនួនទៀត។
កម្លាំងសមត្ថកិច្ច ជាច្រើននាក់ ក៏បានចុះទៅជួយអន្តរាគមន៍ដល់ កន្លែងកើតហេតុក្រោយពីក្រុមចោរធ្វើសកម្មភាពរួចដើម្បីក្តោបមុខសញ្ញា៕
ដោយវុទ្ធឦសាន
...