លោក អ៊ុន​ ចាន់ដា​ ៖​ កត្តាសន្តិភាពនាំមកនូវការអភិវឌ្ឍន៍​ដូចសព្វថ្ងៃនេះ​!

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹក​ ថ្ងៃទី​២៥​ខែមករា​ ឆ្នាំ​២០២៣​ លោក អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​បេីកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ​ (DBST) មួយខ្សែ​ និងបេតុងមួយខ្សែ​ ដែលមានប្រវែង​១៤.៦០៣ម៉ែត្រ​ម៉ែត្រ​ ដោយតភ្ជាប់ពីឃុំតាអុង​ ស្រុកចំការលេី​ រហូតដល់​ និងឃុំសូភាស​ ស្រុកស្ទឹងត្រង់​ និងឃុំសូភាស​ ទៅឃុំមេសជ្រៃ​ ស្រុកស្ទឹងត្រង់​។

ចូលរួមក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក ប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនកុះករ។

នៅក្នុងឱកាស​បេីកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ​ (DBST) មួយខ្សែ​ និងបេតុងមួយខ្សែ​ នេនេះដែ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានក ក្រោនរំលឹកឲ្យមន្ត្រីពិនិត្យមេីលគុណភាពផ្លូវ​ ឲ្យល្អិតល្អន់​ ដេីម្បីប្រេីប្រាស់បានយូរអង្វែង​ ពោលធ្វេីយ៉ាងណារួមគ្នាថែរទាំផ្លូវ​ មួយខ្សែនេះ​អោយបានល្អគង់វង្សយូអង្វែងដើម្បីបំរើផលប្រយោជន៍សាធារណៈ។

លោកអភិបាលខេត្តមានប្រសាសន៍ថា មានផ្លូវមានក្តីសង្ឃឹម​ ស្របតាមយុទ្ធសាស្ត្ររបស់រាជរាដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំ​ប្រទេសដោយ​ សម្តេចតេជោ​ ហ៊ុន​ សែន​ គឺយកចិត្តទុកដាក់លេីវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់ជាចំបងតែម្តង។​ លោកអភិបាលខេត្ត​ បន្ថែមទៀត​ថា​ កត្តាសុខសន្តិភាពបានធ្វេីឲ្យប្រទេសជាតិមានការជឿនលឿន​ អភិវឌ្ឍន៍​រីកចម្រេីន​ដូចសព្វថ្ងៃនេះ។

...

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋ​ ដែលរស់នៅតាមបណ្តោយផ្លូវ​បេីកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ​ (DBST) មួយខ្សែ​ និងផ្លូវបេតុងមួយខ្សែ​ នេះត្រូវចូលរួមសហការប្រសិនបេីមានផលប៉ះពាល់ដោយកត្តាណាមួយ​ ដេីម្បីឲ្យក្រមការងារធ្វេីការងាយស្រួល​ឆាប់ទទួលបានផ្លូវល្អធ្វេីដំណេីរ។ ផ្លូវមួយខ្សែនេះគឺជាសសៃឈាមតភ្ជាប់ពីឃុំមួយទៅឃុំមួយ​ និងតភ្ជាប់រវាងស្រុកនិងស្រុកទៀត​ ដេីម្បីផ្តល់ការដឹកកសិផលទំនិញ​ និងងាយស្រួលធ្វេីដំណេីរប្រចាំថ្ងៃផងដែរ៕ ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print