ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃទី២៥ខែមករា ឆ្នាំ២០២៣ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញបេីកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ (DBST) មួយខ្សែ និងបេតុងមួយខ្សែ ដែលមានប្រវែង១៤.៦០៣ម៉ែត្រម៉ែត្រ ដោយតភ្ជាប់ពីឃុំតាអុង ស្រុកចំការលេី រហូតដល់ និងឃុំសូភាស ស្រុកស្ទឹងត្រង់ និងឃុំសូភាស ទៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។
ចូលរួមក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក ប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនកុះករ។
នៅក្នុងឱកាសបេីកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ (DBST) មួយខ្សែ និងបេតុងមួយខ្សែ នេនេះដែ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក ក្រោនរំលឹកឲ្យមន្ត្រីពិនិត្យមេីលគុណភាពផ្លូវ ឲ្យល្អិតល្អន់ ដេីម្បីប្រេីប្រាស់បានយូរអង្វែង ពោលធ្វេីយ៉ាងណារួមគ្នាថែរទាំផ្លូវ មួយខ្សែនេះអោយបានល្អគង់វង្សយូអង្វែងដើម្បីបំរើផលប្រយោជន៍សាធារណៈ។
លោកអភិបាលខេត្តមានប្រសាសន៍ថា មានផ្លូវមានក្តីសង្ឃឹម ស្របតាមយុទ្ធសាស្ត្ររបស់រាជរាដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រទេសដោយ សម្តេចតេជោ ហ៊ុន សែន គឺយកចិត្តទុកដាក់លេីវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាចំបងតែម្តង។ លោកអភិបាលខេត្ត បន្ថែមទៀតថា កត្តាសុខសន្តិភាពបានធ្វេីឲ្យប្រទេសជាតិមានការជឿនលឿន អភិវឌ្ឍន៍រីកចម្រេីនដូចសព្វថ្ងៃនេះ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវបេីកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ (DBST) មួយខ្សែ និងផ្លូវបេតុងមួយខ្សែ នេះត្រូវចូលរួមសហការប្រសិនបេីមានផលប៉ះពាល់ដោយកត្តាណាមួយ ដេីម្បីឲ្យក្រមការងារធ្វេីការងាយស្រួលឆាប់ទទួលបានផ្លូវល្អធ្វេីដំណេីរ។ ផ្លូវមួយខ្សែនេះគឺជាសសៃឈាមតភ្ជាប់ពីឃុំមួយទៅឃុំមួយ និងតភ្ជាប់រវាងស្រុកនិងស្រុកទៀត ដេីម្បីផ្តល់ការដឹកកសិផលទំនិញ និងងាយស្រួលធ្វេីដំណេីរប្រចាំថ្ងៃផងដែរ៕ ដោយ៖ វណ្ណៈ