ស៊ិន យូប៊ិន វ៉ាដាច់អស់តារាក្នុងស្រុកក្រោយលេង Fashion ឡើងឡូយ ចូលកម្មវិធីធំនៅទីក្រុងប៉ារីស

ចែករំលែក៖

ភ្នំពេញ៖ អាចចាតទុកបានថាជាការសាងរូបភាពធំក្នុងការងារសិល្បៈ ក្រោយពីតារាសម្តែង ស៊ីន យូប៊ីនលេចវត្តមានក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ទ្រង់ទ្រាយអន្តរជាតិមួយនៅទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនោះមានឈ្មោះថា “Christian Dior haute couture spring/summer 2023”ដែល យូប៊ីន បានគ្រងសំលៀកបំពាក់ព័ណ៌ខ្មៅយ៉ាងឡូយ មើលទៅដូចតារាបញ្ចឹមប្រទេស ដែលអាចចាត់ទុកបានថានឹងគឺជាតារាដែលមានភាពលេចធ្លោរខ្លាំងបំផុតក្នុងចំណោមតារាល្បីៗនៅកម្ពុជា។
មុននេះតារាស្រីវ័យក្មេងកម្ពុជា ស៊ិន យូប៊ីន បានបង្កការចាប់អារម្មណ៍ច្រើនប៉ុន្មានថ្ងៃនេះ ក្រោយពីប្រិយមិត្តបានឃើញនាងលេចមុខយ៉ាងកម្រក្នុងកម្មវិធីធំនៅទីក្រុងប៉ារីសប្រទេសបារាំង។ទោះជាយ៉ាងណាតាមទំព័រហ្វេសប៊ុកផ្លូវការរបស់តារាស្រី បានប្រាប់ក្រុមអ្នកគាំទ្រថា នាងបានចូលរួមក្នុងកម្មវិធីធំមួយនៅប្រទេសបារាំង តាមការអញ្ជើញរបស់ក្រុមហ៊ុន Christian Dior”តែម្តង។ អ្នកគាំទ្រនៅក្នុងស្រុកបង្ហាញការភ្ញាក់ផ្អើលនឹងសាទរច្រើន ព្រោះថា នាងគឺសិល្បការិនីអាជីពទី១ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីដ៏ធំនៅលើទឹកដីអឺរ៉ុប។ មិនត្រឹមតែអ្នកគាំទ្រក្នុងស្រុក ប៉ុន្តែនាងក៏ទទួលបានភាពទាក់ទាញទាំងនៅក្នុងកម្មវិធីផងដែរ ស្របពេលគេឃើញភ្នាក់ងារថតរូបបរទសក៏តាមប្រមាញ់រូបនាងដែរ។នៅមុនលេចមុខលើទឹកដីអឺរ៉ុប ស៊ិន យូប៊ីន ក៏ទើបនឹងទទួលពានចំនួន ៥ ដោយនាងបានទៅទទួលដោយផ្ទាល់នៅក្នុងប្រទេសថៃថែមទៀតផង។
គួរបញ្ជាក់ដែរថា ស៊ីន យូប៊ីនគឺជាតារាស្រីដែលលេចធ្លោរខ្លាំងនៅកម្ពុជានាងធ្លាប់បានលេចមុខក្នុងកម្មវិធីមហោស្របអន្តរជាតិ និងការទទួលពានពីអន្តរជាតិជាច្រើនបន្តបន្ទាប់។ នាងគឺជាសិល្បករដែលមានអត្តចរិកលល្អ ការរក្សារូបរាងបានស្រស់សោភា មានទឹកចិត្តល្អបរិសុទ្ធ និងចំណេះដឹងជ្រៅជ្រះ៕
ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print