ក្រោយ​ចូល​ឆ្នាំ​ខ្មែរខាងមុខនេះ​ គម្រោងសាងសង់ខ្សែ​បញ្ជូន​អគ្គិសនី​ក្រោម​បាត​សមុទ្រ​​ទៅ​កោះរ៉ុង​ នឹងត្រូវ​បញ្ចប់

ចែករំលែក៖

កោះរ៉ុង៖​ គម្រោង​សាងសង់​ខ្សែ​កាប​អគ្គិសនី​ក្រោម​បាត​សមុទ្រ​មក​កោះរ៉ុង គ្រោង​បញ្ចប់​នៅ​ត្រី​មាស​ទី ១ ឆ្នាំ ២០២៣ គឺ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប។

​​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​ បានគូសបញ្ជាក់ថា​​ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី បាន​វិនិយោគ​ជាមួយ​អគ្គិសនី​កម្ពុជា ដើម្បី​ត​ខ្សែ​កាប​ក្រោម​បាត​សមុទ្រ​មក​កាន់​កោះរ៉ុង។

ក្រុមហ៊ុម​ បានបញ្ជាក់បន្ថែមថា​ ខ្សែ​បញ្ជូន​ប្រមាណ ៦០ គីឡូម៉ែត្រ ត្រូវ​បាន​សាងសង់​នៅ​លើ​កោះរ៉ុង​ នឹង​​បញ្ចប់​នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២៣ ដើម្បី​អាច​មាន​អគ្គិសនី​ចែកចាយ​នៅ​ក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ​ខាងមុខ​នេះ។

គួររម្លឹកថា​ អគ្គិសនី​កម្ពុជា កាលពី​ឆ្នាំ ២០១៧កន្លងទៅ​ បាន​សាងសង់​ខ្សែកាប​អគ្គិសនី​កប់​ក្រោម​បាត​សមុទ្រ​ទី​មួយ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​ជាង ៦០០ គ្រួសារ ដែល​រស់នៅ​និង​ប្រកប​អាជីវកម្ម​នៅ​ក្នុង​តំបន់​កោះស្ដេច ស្ថិត​នៅក្នុង​ឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង។

...

គួរបញ្ជាក់ថា​ តាម​រយៈ​បណ្ដាញ​អគ្គិសនី​ជាតិ​នេះ បាន​សម្រួល​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​ដល់​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រស់នៅ និង​ប្រកប​របរ​នៅលើ​កោះស្តេច ដោយ​​អាច​ទទួល​បាន​ប្រភព​អគ្គិសនី​ប្រកប​ដោយ​ស្ថិរភាព​ និង​មាន​តម្លៃ​សមរម្យ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print