ភ្នំពេញៈ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាកំបូល បាននិងកំពុងប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់នាយទាហាននៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋានព័ត៌មានសន្តិសុខនិងស្នងការដ្ឋានយុត្តិធម៌ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារ ព័ត៍មាន សន្តិសុខ និងបង្រ្កាបបទល្មើស។
សូមបញ្ជាក់ថា ការងារអប់រំចិត្តសាស្ត្រគឺត្រូវបានធ្វើជាប្រចាំទូទាំងប្រទេស តាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
ដោយ សុខ ខេមរា
...