អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការសន្ទនាគ្នា ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសប៉េរូ

ចែករំលែក៖

វិបត្តិនយោបាយសង្គមធ្ងន់ធ្ងរនៅប្រទេសប៉េរូ បានបណ្តាលឱ្យមនុស្សយ៉ាងតិច៤៧នាក់ស្លាប់ ក្នុងនោះមានប៉ូលិសម្នាក់ផងដែរ។ ជនស៊ីវិលនិងប៉ូលិសជាង ៥០០ នាក់បានរងរបួស។ មនុស្សជាង ៣២០នាក់ត្រូវបានចាប់ខ្លួន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានកិច្ចសន្ទនាប្រកបដោយអត្ថន័យនិងទូលំទូលាយ ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសប៉េរូ។
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃទី២៥ ខែមករាថា ចំពេលមានការតវ៉ាដែលកំពុងបន្តនៅក្នុងប្រទេសប៉េរូ លោក Guterres បានជំរុញឱ្យមានការអត់ធ្មត់ដើម្បីជៀសវាងការកើនឡើងនៃអំពើហិង្សា ហើយបានរំលឹកឡើងវិញនូវការអំពាវនាវរបស់គាត់ទៅកាន់រដ្ឋាភិបាលអំពីការអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
លោក Guterres ក៏បានសង្កត់ធ្ងន់ថា “ការតវ៉ាត្រូវតែធ្វើឡើងដោយសន្តិវិធី ទាក់ទងនឹងអាយុជីវិត និងទ្រព្យសម្បត្តិ។ គាត់មានការព្រួយបារម្ភអំពីចំនួនអ្នកស្លាប់ដែលបានរាយការណ៍នៅក្នុងបរិបទនៃការតវ៉ា និងជំរុញឱ្យអាជ្ញាធរបន្តដំណើរការភ្លាមៗប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌។
ប្រទេសប៉េរូកំពុងជួបប្រទះវិបត្តិនយោបាយសង្គមយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីប្រធានាធិបតី Pedro Castillo ត្រូវបានសភាទម្លាក់ចេញពីតំណែង ហើយត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ អនុប្រធានាធិបតី Dina Boluarte បានឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន។
ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានកូដកម្មទូទាំងប្រទេស កោះប្រជុំសភាធម្មនុញ្ញ បិទសភាជាតិ ទាមទារឱ្យប្រធានាធិបតី Boluarte ចុះចេញពីតំណែង ការដោះលែងអតីតប្រធានាធិបតី Castillo ការបោះឆ្នោតមុនកាលកំណត់ និងការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញថ្មី។
ឥឡូវនេះ ក្រុមសមាជិកសភាឆ្វេងនិយមចំនួន២៨រូបនៅក្នុងសភាជាតិរបស់ប្រទេសប៉េរូបានដាក់ញត្តិដើម្បីចោទប្រកាន់លោកស្រី Boluarte បន្ទាប់ពីលោកស្រីឡើងកាន់អំណាចរយៈពេលជិត១ ខែមកនេះ៕ ដោយធីរីណា

...

រូប​ថត​ : TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print